ការផ្លាស់ប្តូ​រតំណែង​មេគយចល័តតំប​ន់៥ធ្វើឲ្យល្អតែ​មើលព្រោះកន្ល​ងមកលោក​ យឹម ផ​ល្លី ​ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយមិន​ចាញ់លោក​ ឈួន សោភាទេ

By | February 20, 2021

ប្រភពបានឲ្យដឹងថាក្រុមគយចល័តក្រសួងឈើរជើងក្នុងស្រុកអន្លង់វែង ដែលប្រព្រឹត្តអំពើពុករលួយយ៉ាងពេញ បន្ទុកនោះស្ថិត នៅក្រោមការគ្រប់គ្រងរ បស់លោក យឹម ផល្លី ក្នុងពេលដែលលោក  យឹម ផល្លី ធ្វើជាអនុប្រធានគយចល័ត តំបន់៥។ ដូច្នេះនៅពេលដែលលោក  យឹម ផល្លី ទទួលបានតំណែងជាមេគយចល័តតំបន់៥  គឺ​លោក យឹម ផល្លី កាន់តែមានអំណាច ធំធេង ក្នុងការប្រព្រឹត្តអំពើពុករលួយជាមិនខាន។

ក្រុមឈ្មួញនិងអាជីវករដែល ប្រកបរបរដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ -សៀមក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់មុខ ស្នាក់ ការគយចល័តផ្លូវជាតិលេខ៥  ចំណុច​គល់ស្ពានទឹកថ្លា ភូមិទឹកថ្លា  សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ  ចូលមករាជធានីភ្នំពេញ បាន ឲ្យដឹងថា ការ​តែងតាំងលោក យឹម ផល្លី  ជា​មេគយចល័តតំបន់៥ ជំនួសលោក  ឈួន សោភា គឺបាន ត្រឹមធ្វើឲ្យ ល្អមើល ប៉ុណ្ណោះ។ ដោយហេតុថា  កន្លងមកក្នុងតួនាទីជាអនុប្រធានគយច ល័តតំបន់៥ គឺលោក យឹម ផល្លី ល្បីល្បាញខាង ប្រព្រឹត្តអំ ពើ ពុ ករ លួយយ៉ាងពេញបន្ទុក ដូច្នេះនៅពេលទទួលបានតំណែងជា​ប្រធានការិយាល័យស្រាវ ជ្រាវនិងបង្ក្រាបអំពើ រត់ពន្ធតំបន់៥ ឬហៅថា​ មេគយចល័តតំបន់៥ គឺលោក យឹម ផល្លី ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាថែមទៀតជាមិនខាន។

ប្រភពពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសសៀមតាម ច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង  ខេត្តឧត្តរមានជ័យ បានឲ្យ ដឹង ថា ថ្មីៗកន្លងទៅនេះក្រុមគយចល័តក្រសួង ឈរជើងនៅស្នាក់ការក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង គាបយកលុយលើតុក្រោមតុពី ពួកគេយ៉ាងកំរោល។

គួរបញ្ជាក់ដែរថា លោក ឈួន សោភា មេគយចល័តតំបន់៥​ ត្រូវបានដកហូតចេញពីតំណែងដោយសា រជាប់ពាក់ព័ន្ធរឿងអា ស្រូវពុករលួយតាម ច្រើនរូបភាពហើយជាប់ពាក់ព័ន្ធទៅ នឹងករណីមន្ត្រីយោធា​ការពារព្រំដែន១រូបចងក ធ្វើអត្តឃាតកាល ពីពេលថ្មីៗកន្លងទៅនេះ។ ក្រោយពេលរឿងអាស្រូវរបស់លោក ​ឈួន សោភា ត្រូវបានបើកកកាយជាសាធារណៈគឺលោក ឈួន សោភា ត្រូវបានដកចេញពីតំណែងហើយលោក យឹម ផល្លី ត្រូវបានទទួលតំណែងជាមេគយចល័តតំបន់៥​ ជំនួសលោក ឈួន សោភា​។ ប៉ុន្តែក្រុមឈ្មួញនិងក្រុមអាជីវករបានលើកឡើងថា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយក គយនិងរដ្ឋា ករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផងព្រោះការដាក់លោក យឹម ផល្លី ​ជំនួសតំណែងលោក ឈួន សោភា គឺអាចធ្វើឲ្យលោក យឹម ផល្លី បង្កើនសកម្មភាពពុករលួយខ្លាំងជាងមុន។មានត

Leave a Reply

Your email address will not be published. Required fields are marked *