ក្រុមហ៊ុន​លឹមរ៉ូយ៉ាល់​នៅតែមាន​ឈើដឹកចេញ​ពីស្រុកកោះ​ញែកទៅលក់ស្រុ​កយួនតាមច្រ​កព្រំដែន ​ត្រពាំងស្រែ​-វ៉ាលឺ ក្នុងឃុំ២ធ្នូ​ ស្រុក​ស្នួលខេត្តក្រ​ចេះ

By | February 20, 2021

ប្រភពព័ត៌មានពីមន្ត្រីអង្គការក្រៅ រដ្ឋាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធក្នុង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា​ កាលពីយប់ថ្ងៃ ទី១៨​ ខែកុម្ភៈ  ឆ្នាំ២០២១ មានរថយន្តយីឌុបធុន ធំ១គ្រឿងដឹកជញ្ជូនឈើពី ស្រុកកោះញែក  ខេត្តមណ្ឌលគិរី ហើយចេ ញទៅ ស្រុក យួនត្រង់ចំណុច៨៨ ឃុំ២ធ្នូ  ស្រុកស្នួល ខេត្តក្រចេះ គឺតាមច្រកត្រពាំងស្រែ -វ៉ាលឺ ឃុំ២ធ្នូ។ បើតាមការបញ្ជាក់របស់ អ្នកបើកបររថយន្តបានឲ្យដឹកថា ឈើនៅលើរថយន្តគឺជាឈើមានច្បាប់ដឹកចេញពីក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ស្រុកកោះញែក ខេត្តម ណ្ឌលគិរី ចូលទៅ រោងចក្រនៅស្រុកស្នួល  ហើយចេញទៅស្រុកយួនតាមច្រកត្រ ពាំងស្រែ។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា​ បើទោះបីក្នុងទីតាំងក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ស្រុកកោះញែក គ្មាននៅសល់ឈើសម្រា ប់កាប់ធ្វើអាជីវកម្ម ក៏ក្រុមនេះ នៅតែឈើដឹកជញ្ជូនជូលទៅស្រុកស្នួល ខេត្តក្រចេះ ហើយចេញទៅស្រុកយួនតា មច្រក ត្រពាំ ងស្រែ ដដែល។

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងទីតាំងដីសម្បទាន ក្រុមហ៊ុន លឹមរ៉ូយ៉ាល់ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតទេ។ ប៉ុន្តែជាក់ស្តែង​ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ របស់មេឈ្មួញ​ លីម ប៊ុណ្ណា ហៅខ្នា នៅតែមានឈើដឹកតាម​រថយន្តធុនធំចេញ ទៅស្រុកយួនតាមច្រកត្រពាំងស្រែ-វ៉ាលឺ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងសុខស្រួលដដែល។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការពិនិត្យឡើងវិញចំ ពោះករណីក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ​-វ៉ាលឺ ក្នុងស្រុកស្នួល ខេត្តក្រចេះ។

គួររំលឹកដែរថា កន្លងមកឈ្មួញជាច្រើននាក់ដែលជាប់ពាក់ព័ន្ធបទល្មើសបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់ជាបន្តបន្ទាប់ក្នុងនោះមានទាំងមេឈ្មួញ សឹង សំអុល ផងដែរ។ ប៉ុន្តែមេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា ម្ចាស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដែលមានខ្នងបង្អែករឹងមាំ​ហើយល្បីល្បាញខាងបំផ្លាញព្រៃឈើនៅខេត្តមណ្ឌលគិរី បែរជាគេចផុតពីវិធានការផ្លូវច្បាប់ជារៀងរហូតគ្មានសតម្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ ហេតុនេះថ្នាក់ដឹកនាំគណៈកម្មការ​ជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គួរពិនិត្យឡើងវិញខ្លះផង ព្រោះលោក ​សុង ឃាង ប្រធានមន្ទីរក សិកម្មខេត្តមណ្ឌលគិរី និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ព្រមទាំងលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មិនហ៊ានប៉ះពាល់មេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា ដែលជាម្ចាស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ល្បីល្បាញខាងបំផ្លាញព្រៃឈើ។បឋម

Leave a Reply

Your email address will not be published. Required fields are marked *