បទល្មើស​ព្រៃឈើកើត​ឡើងក្នុ​ងស្រុកកែ​វសីមាងលោ​ក ហែម បូណា​រ៉ែលមេបញ្ជាកា​រកងរាជអាវុធ​ហត្ថខេត្តមណ្ឌល​គិរី និងលោក ឡោ​ សុខា ស្នង​ការនគរបាលខេ​ត្តមណ្ឌ​ល​គិរីរក្សាភាពស្ងៀ​មស្ងា​ត់

By | October 29, 2020

សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានកត់សម្គាល់ថា បទលើ្មសដឹកជញ្ជូនឈើនៅក្នុងឃុំស្រែខ្ទុម ស្រុកកែវ សីមា នៅតែកើត ឡើងយ៉ាងរាលដាលហើយឈ្មួញមុខដដែលៗប្រព្រឹត្តបទល្មើសដដែលៗគ្មានញញើតអ្វីៗទាំងអស់។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកកែវសីមា ប្រកបដោយប្រសិទ្ធភាព។ ដោយសារថា​ លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បណ្តោយឲ្យបទល្មើសព្រៃឈើក្នុងស្រុកកែវសីមា កើតឡើងគ្មានទីបញ្ចប់។

ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា បានឲ្យដឹងថា កាលពីវេលាម៉ោង៤និង ៣០នាទី ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចចម្រុះស្រុកកែវសីមា បង្ក្រាបរថយន្តសាំយ៉ុង ដឹកជញ្ជូន ឈើខុ សច្បាប់១គ្រឿង នៅចំណុចខ្លោងទ្វារចូលទីបញ្ជាការផ្នែកសឹករងស្រុកកែវសីមា ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ប្រភពបានឲ្យដឹងទៀតថា​ នៅលើរថយន្តសាំយ៉ុងពណ៌សនោះមានឈើស្រលៃ១២កំណាត់ ប៉ុន្តែអ្នកបើកបររថយន្ត អាចគេចខ្លួនស្រួលៗមុនពេលសមត្ថកិច្ចចម្រុះចាត់វិធានការបង្ក្រាប។ ប្រការនេះហើយទើបប្រជាពលរដ្ឋក្នុងស្រុកកែវសីមា គ្មានជំនឿលើសមត្ថកិច្ចចម្រុះក្នុងការបង្ក្រាបបទល្មើសព្រៃឈើព្រោះសមត្ថកិច្ចបង្ក្រាបបានតែរថយន្តនិងឈើជាវត្ថុតាង ហើយអ្នកប្រព្រឹត្តបទល្មើសអាចគេចផុតពីសំណាញ់ច្បាប់ជារៀងរហូត។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា បានឲ្យដឹងថា បទល្មើសដឹកជញ្ជូនឈើចេញ ទៅស្រុកយួន តាមច្រកទ្វេភាគីឡាប៉ាខេ ច្រករបៀងង៉ាំយូលិត និងច្រករបៀងផ្សេងៗទៀតនៅតែកើតឡើងយ៉ាងគំហុក។

មាន ការរិះគន់ចំៗថា មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបតែឈ្មួញដែលមិនបង់លុយ តាមការកំណត់ឬគេច វេះមិន បង់លុយ ចំណែកឈ្មួញដែលចេះបែងចែកផលប្រយោជន៍ដល់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធអាចគេចផុតពីការបង្ក្រាប​ជារៀងរហូត។ ជាក់ស្តែងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការ នគរបាលខេត្តមណ្ឌលគិរី បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលបទល្មើសព្រៃឈើក្នុងស្រុកកែវសីមា​ មានការកើនឡើង។បឋម

Leave a Reply

Your email address will not be published. Required fields are marked *