ភាព​អសកម្ម​អំពើពុករលួយ ក្នុងការ​គៃបំបាត់ ចំណូល​ពន្ធ របស់លោក ផាត់ សំណាង និង​លោក ណុប សំអាន មេ​គយ​ច្រកទ្វារ​ទំនប់រលក​មិនអាច​បិទបាំង​បាន គួរ​ណាស់​មាន​ការស៊ើបអង្កេត !

By | April 14, 2019

ពី​ខេត្ត​ព្រះសីហនុ ៖ ត្រូវបាន​បែកធ្លាយ​លើកឡើងថា ៖ ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ ប្រហែល ៣០​ភាគរយ កំពុង​ហូរ​ចូល តាម​ច្រក ផែ​ទំនប់រលក នៃ​ខេត្ត​ព្រះសីហនុ ដោយសារ​មាន​ការ សម្របសម្រួល គៃ​បំបាត់ ចំណូល​ពន្ធ ពី​មន្ត្រី​ជំនាញ គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​នេះ​ហើយ​គេ​ដឹងថា អ្នក​ដែល​មាន​មុខ ចាត់ចែង ប្រមូល​ផលប្រយោជន៍ ពី​អំពើ​លួច​គេចពន្ធ យក​ទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន ផ្ទាល់ខ្លួន ខ្លាំងជាងគេ គឺ​លោក ផាត់ សំណាង ដែល​មាន​តួនាទី​ជា អនុប្រធាន ការិយាល័យ គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​ទ្វារ​ផែ​ទំនប់រលក ទទួល​ផ្នែក ត្រួតពិនិត្យ​។

​តាម​ប្រភព​បាន​បង្ហើប ឲ្យដឹងថា លោក ផាត់ សំណាង មាន​តួនាទី ជា​អនុប្រធាន ក៏ពិតមែន តែ​គាត់​មានអំណាច ណែន​ពេញដៃ ក្នុង​ការឃុបឃិត បើកភ្លើង​ខៀវ ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ ជាពិសេស ទំនិញ​ខុសច្បាប់ ដោយ​មិន​បាន ធ្វើការ​ត្រួតពិនិត្យ ឲ្យស្រប​តាម គោលការណ៍ ប្រមូល​ពន្ធ របស់​ថ្នាក់លើ​នោះទេ​។ ក្រុម​ឈ្មួញ​នាំចូល​ទំនិញ តាម​ទូក តាម​កប៉ាល់ មក​ឡើង​នៅ ច្រក​កំពង់ផែ ទំនប់រលក បានឲ្យដឹងថា បច្ចុប្បន្ន​លោក ផាត់ សំណាង និង​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក កំពុង​តែ​ប្រើ​អំណាច គាប​យក​លុយ​ពី​ពួកគាត់ កាន់តែ​ច្រើនឡើងៗ ទៅតាម​ល្បិចកល របស់ខ្លួន​។

​បើ​តាម​ប្រភព​បានឲ្យដឹង​ទៀត​ថា ៖ លោក ផាត់ សំណាង និង​លោក ណុប សំអាន បាន​បង្ខំ​ឲ្យ​ពួកគាត់​បង់លុយ​ក្រៅផ្លូវការ ឬ​រាប់​ក្បាល​រថយន្ត ដឹកជញ្ជូន​ទំនិញ ពី​ផែ​ទំនប់រលក យកលុយ​ដោយ​មិន​ចេញ​វិក្កយបត្រ នោះទេ​។

​មិនតែប៉ុណ្ណោះ រាល់​ទំនិញគេចពន្ធ ឬ​ទំនិញ បង់ពន្ធ​មិន​គ្រប់ ដែល​ឈ្មួញ សម្រុក​នាំ​ចូល​តាម​ច្រក ទំនប់រលក មានដូចជា​ស្ករស ទំនិញ​ចាប់ហួយ ស្រា​បៀរ សំបក​កង់​រថយន្ត ដែក ស៊ីម៉ងត៍ គ្រឿង​សំណង់ គ្រឿងបន្លាស់​រថយន្ត គ្រឿង​អេឡិចត្រូនិក ព្រមទាំង ប្រេងសាំង ផងដែរ​។​ហើយ ទំនិញ ដែល​នាំចូល តាម​ច្រក​នេះ បង់ពន្ធ​ច្រើន​បំផុត ៣០​ភាគរយ ក្រៅពីនោះ លោក ផាត់ សំណាង ជួយ​គៃបន្លំ​ពន្ធ ដូចជា​បង់ពន្ធ ដោយ​ក្លែងភេទ​ទំនិញ ឬ​បង្វែរ​ទៅ​បង់ថ្លៃ​បាយ ជាដើម​។

​មានការ​បង្ហើប​ថា ៖ ឈ្មួញ​ទាំងនោះ មានដូចជា ឈ្មួញ​ឈ្មោះ តា​ធី ឈ្មួញ​ឈ្មោះ ចែ​រ៉ា ឈ្មួញ​ឈ្មោះ ចែ​រី ឈ្មួញ​ឈ្មោះ ណុប ឈ្មួញ​ឈ្មោះ កូ ឈ្មួញ​ឈ្មោះ សុខុម និង​ឈ្មួញ​ឈ្មោះ ហួត ជាដើម ហើយ​ឈ្មួញ​ទាំងអស់នេះ គឺជា​ឈ្មួញ ជើងចាស់ យូរ​ឆ្នាំ​មកហើយ​។

​ដោយឡែក លោក ហាក់ ម៉ៅ ក៏​បាន​ក្លាយជា អ្នកម៉ៅការ កាង​ដឹក​ទំនិញ​គេច​ពន្ធ ប្រចាំ​ច្រក ទំនប់រលក យ៉ាង​ភ្លូកទឹកភ្លូកដី​ផងដែរ​ដោយ​គ្មាន​នរណា ហ៊ាន​ប៉ះពាល់ ម្តងណា​ឡើយ​។​

​រីឯ លោក ផាត់ សំណាង វិញ​ប្រភព ក្នុង​ទម្លាយ​ថា ៖ បាន​តម្រូវ​ឲ្យ​ឈ្មួញ បង់លុយ​ក្បាល​រថយន្ត​ក្នុង​មួយ​គ្រឿង ពី​៣០០​ទៅ​៥០០​ដុល្លារ តាមតែ​ទំនើងចិត្ត ហើយ​ករណី​អោយ​មាន​ការ បង់លុយ​ផ្ទៃក្រោម​តុ ក្នុង​មួយ​ឯកសារ​យ៉ាងតិច​ពី ៧០​ដុល្លារ​ឬ​១០០​ដុល្លារ​ទៅ​អោយ​ក្រុម​របស់​ខ្លួន​ជា​អ្នកកាន់ការ​ឃ្លា​ឯកសារ

​ដោយ​គ្មាន​ឈ្មួញ​ណា​អាច​ហ៊ាន​តវ៉ា​ជា​មួយ​គាត់​បាន​ឡើយ ដោយ​ដោះសា​រថា ៖ ជា​និតិ​វិធី​ថ្មី​របស់​គយ ។ ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ​ការរិយាល័យ​របស់​យើង​មិនអាច​សុំ​ការទំនាក់ទំនង​ពី​ភាគី​លោក ណុប សាអាន និង​លោក ផាត់ សំណាង​បាន​ឡើយ​ក្នុងថ្ងៃនេះ ដោយ​មិន​លើក​ទូរស័ព្ទ ៕ ដោយ ឆ្លាម​សមុទ្រ​

Leave a Reply

Your email address will not be published. Required fields are marked *