មេគយ​ចល័តតំប​ន់៥ លោក​ ឈួន ​សោភាប្រមូ​លលុយតាមរបៀ​បពុករលួយ​ប្រើឈ្មោះ​លោក​ គុណ ញឹម​ អគ្គនាយកនៃ​អគ្គនាយកដ្ឋា​នគ​យនិងរដ្ឋា​ករកម្ពុជា​

By | December 11, 2019

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ក្រុម​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​៥ យ៉ាង​រលូន ព្រោះ​លោក ឈួន សោភា មិន​ចាត់វិធានការ​បង្ក្រាប​ម្ដងណា​ឡើយ ហើយ​បែរជា​ចាត់ទុក​ឈ្មួញ​ទាំងនោះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​។ ផ្ទុយទៅវិញ​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​បង់ពន្ធ​ត្រឹមត្រូវ គឺ​ត្រូវ​លោក ឈួន សោភា ព្រមទាំង​បក្ខពួក​គាប​យកលុយ​លើ​តុ​ក្រោម​តុ​តាម​អំពើ​ចិត្ត ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន សោភា ព្រមទាំង​បក្ខពួក​បរិវារ​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន សោភា និង​បក្ខពួក​ជាបន្ទាន់ ព្រោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ កំពុង​បើកដៃ​ឲ្យ​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ ផ្លូវជាតិ​លេខ​៥ ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​មុន

ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បើទោះបី​ធ្លាប់​ប្រឈម​នឹង​ការព្រមាន​ពី​សំណាក់​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា យ៉ាងណាក៏ដោយ ក៏​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ ផ្លូវជាតិ​លេខ​៥ កំពុង​បង្កើន​សកម្មភាព​ពុករលួយ​ខ្លាំង​ជាង​មុន​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ឈួន សោភា និង​បក្ខពួក​ដែលមាន​ស្នាក់ការ​នៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅតែ​ធ្វើ​សកម្មភាព​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ ក្រុមអាជីវករ ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្តបន្ទាយមានជ័យ ចូលទៅ​រាជធានី​ភ្នំពេញ តាម​អំពើ​ចិត្ត​របស់ខ្លួន​។ បើទោះបី​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ទំនិញ​បង់​ពន្ធគយ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ ផ្លូវជាតិ​លេខ​៥ នោះទេ​។

តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទើប​លោក ឈួន សោភា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ឈួន សោភា តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទន្ទេញ​ជាប់មាត់​ដើម្បី​ការពារ​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់ខ្លួន​។ មានន័យថា ការព្រមាន​របស់លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ទៅលើ​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ នាពេល​កន្លងមក​នោះ បាន​ត្រឹម​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​ជាក់ស្ដែង​បច្ចុប្បន្ន​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ឡើយ​។មានត

Leave a Reply

Your email address will not be published. Required fields are marked *