មេឈ្មួញ​ដុះស្លែរឈ្មោះ​ ណា​ និងឈ្មួញឈ្មោះ ​រិទ្ធសម្រុកដឹកជ​ញ្ជូនឈើខុស​ច្បាប់ចេញ​ទៅស្រុកយួន​តាមច្រកដា​ក់ដាំ ស្រុកអូររាំង​ទាំងយប់ទាំង​ថ្ងៃ

By | February 19, 2021

ប្រភពពីមន្ត្រីនៅច្រកដាក់ដាំបានឲ្យដឹងថា ឈ្មួញដឹកធ្វើសកម្មភាពដឹក ជញ្ជូនឈើទៅស្រុកយួនយ៉ាង ពេញបន្ទុក មួយរយៈ ចុង ក្រោយនេះគឺឈ្មួញឈ្មោះ ណា  និងឈ្មួញឈ្មោះ រិទ្ធ ដែលមានទំនាក់ ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាល ព្រៃឈើ​និង សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី។

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថាស្ទើរតែ ​រាល់ ​យប់ឈ្មួញដឹកជញ្ជូន ឈើ​ពីចំណុចភូមិដេអេ​ ឃុំពូជ្រៃ ស្រុកពេជ្រាដា​ ចូលទៅស្រុកអូររាំង ហើយចេញទៅ ស្រុកយួនតមាច្រកទ្វារភាគីដាក់ដាំ ស្រុកអូររាំង យ៉ាងគគ្រឹកគគ្រេង។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញប្រើប្រាស់ រថយន្តទំនើបៗដឹកជញ្ជូនឈើចេញពីផ្ទះដែលមានម្ចាស់ឈ្មោះ យាយរឿន ក្នុងភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយពេញទៅដល់មុខសាលាឃុំរមនា ក៏បត់ចូលតាមផ្លូល លំក្រួសក្រហម វាងក្រុងសែនមនោរម្យឆ្ពោះទៅ​ច្រកដាក់ដាំ យ៉ាងរលូន។

ប្រភពបានឲ្យដឹងទៀតថា លោក យូ​ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដាក់ដាំ ជាអ្នកមាន​សិទ្ធិអំណាច ខ្លាំងជាងគេក្នុងការបើកដៃឲ្យ​ ឈ្មួញឈ្មោះ ណាង  និងឈ្មួញឈ្មោះ រិទ្ធ ព្រមទាំង ឈ្មួញដទៃ ទៀតដឹក ជញ្ជូនឈើទៅស្រុកយួន។ ការដែលលោក យូ​ សុធា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោក ឡោ សុខា​ ស្នងការនគរបាលខេត្តមណ្ឌលគិរី ​ជាបង្អែកដ៏រឹងមាំក្នុងខណៈដែលលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជ អាវុធហត្ថខេត្តមណ្ឌល គិរី រក្សាភាពស្ងៀមស្ងាត់។

បើតាមការបង្ហើបពីមន្ត្រីនគរបាល ក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី  មួយចំនួនបានបង្ហើបឲ្យដឹងថា  បើគ្មាន ការបើកដៃពី សំណាក់លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី  ទេនោះគឺលោក យូ សុធា នាយប៉ុស្តិ៍នគ របាលអន្តោប្រវេសន៍ច្រកដាក់ដាំ មិនហ៊ានបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគំហុកនោះទេ។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកដាក់ដាក់ដាំ ជាបន្ទាន់។ ដោយហេតុថា​ មួយរ យៈចុងក្រោយនេះ ឈ្មួញឈ្មោះ ណា ឈ្មួញ ឈ្មោះ រិទ្ធ និងឈ្មួញដទៃទៀតដឹក ជញ្ជូនឈើចេញទៅស្រុ កយួនតា មច្រកដាក់ដាំ យ៉ាងគំហុកហើយគ្មានមន្ត្រីជំនាញឬ​សមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។មានត

Leave a Reply

Your email address will not be published. Required fields are marked *