មេឈ្មួញ​ដុះស្លៃរឈ្មោះ​ តែម ​ធារ៉ាធ្វើស​កម្មភាពដឹកជ​ញ្ជូនឈើចេ​ញពីស្រុកភ្នំ​ក្រវាញ​លោក​ ម៉ៅ ធនិន​ អភិបាលខេ​ត្ត​ពោធិ៍សាត់រក្សាភាព​ស្ងៀម​ស្ងាត់​

By | May 25, 2019

ប្រភពពី​ឈ្មួញ​ឈើ​ក្នុងស្រុក​ភ្នំក្រវាញ មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគេ​ដឹកឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​ពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល មក​លក់​ឲ្យ​ឈ្មួញ​ឈ្មោះ តែម ធារ៉ា នៅក្នុង​ស្រុក​ភ្នំក្រវាញ គឺ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ព្រោះ​គេ​មានការ​យោគយល់​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​។ ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ តែម ធារ៉ា តែង​ប្រើប្រាស់​ឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ធ្វើជា​បង្អែក​ដ៏​រឹងមាំ​ដើម្បី​ឲ្យ​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់ខ្លួន​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដូច្នេះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ព្រមទាំង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ តែម ធារ៉ា នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ដែលមាន​ខ្នងបង្អែក​រឹងមាំ​នៅតែ​អាច​ប្រមូល​ទិញ​ឈើ ស្តុក​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ ឆ្លងកាត់​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ចូលមក​រាជធានី​ភ្នំពេញ យ៉ាង​រលូន​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ តែម ធារ៉ា គឺជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ ហើយ​មាន​មន្ត្រី​ធំៗ​ក្នុង​ខេត្តពោធិ៍សាត់ ជា​បង្អែក​រឹងមាំ​ទើប​ឈ្មួញ​រូបនេះ​អាច​បន្ត​ទិញ​ឈើ ស្តុក​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​។ សូម្បីតែ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ ប្រើប្រាស់​តួនាទី​របស់ខ្លួន​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​។

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​ភ្នំក្រវាញ បាន​បង្ហើប​ឲ្យ​ដឹងថា គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នោះទេ ព្រោះ​មន្ត្រី​ធំៗ​ក្នុង​ខេត្តពោធិ៍សាត់ មួយចំនួន​ជា​ខ្នងបង្អែក​របស់​ឈ្មួញ​រូបនេះ ហើយ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​រូបនេះ​ជាប្រចាំ​។ ជាក់ស្ដែង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ សុទ្ធតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ តែម ធារ៉ា បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​សុខ​ស្រួល​។ កន្លងមក​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តពោធិ៍សាត់ និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​លើ​ផ្ទៃ​ប្រទេស សហការគ្នា​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ក្នុងស្រុក​ភ្នំក្រវាញ ជាច្រើន​ករណី ក៏ប៉ុន្តែ​ឈ្មួញ​ឈ្មោះ តែម ធារ៉ា មិនដែល​ប្រឈម​នឹង​ការបង្ក្រាប​ម្ដងណា​ឡើយ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *