មេបញ្ជា​ការអាវុធ​ហត្ថខេត្តកំពង់​ឆ្នាំង លោក​ សាក់ សារ៉ាង​ប្រមូលលុយពី​ក្រុមឈ្មួញដឹ​កឈើ​ទាំងតូច​ទាំងធំ​តាមរបៀ​បពុករលួយ​មាន​ជំនាញខ្ព​ស់​បំផុ​ត

By | October 15, 2018

ប្រភពពី​មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្តកំពង់ឆ្នាំង  បាន​ឲ្យ​ដឹង​ទៀតថា រឿងអាស្រូវ​ពុករលួយ ​របស់លោក សាក់  សា​រ៉ាង ត្រូវ បាន​លាតត្រដាង ​ជា​បន្តបន្ទាប់​ព្រោះ​លោក សាក់ សា​រ៉ាង  បាន​ប្រើ​តួនាទី​របស់ខ្លួន​ដើម្បី​ ប្រមូល​លុយ​តាម របៀប​ពុករលួយ ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។  ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​និង​ ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​ លេខ​៥ ខេត្ត កំពង់ឆ្នាំង ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​អាវុធហត្ថ​ដែលជា​បក្ខពួក​របស់លោក សាក់ សា​រ៉ាង បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​។ តាម​បណ្តោយ ​ផ្លូវជាតិ​លេខ​៥ ខេត្តកំពង់ឆ្នាំង ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ជាច្រើន​គ្រឿង​និង​មាន​រថយន្ត​ដឹកទំនិញ ដឹក​មាន់ ដឹក​ជ្រូក ដឹកគោ​ក្របី ឆ្លងកាត់​យ៉ាង​ពេញបន្ទុក​ផងដែរ ហើយ​ក្លាយទៅជា​ប្រភព​ចំណូល​យ៉ាងសំខាន់​សម្រាប់​លោក សាក់ សា​រ៉ាង ព្រមទាំង​បក្ខពួក​។ ដូច្នេះ​ថ្នាក់ដឹកនាំ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក សាក់ សា​រ៉ាង និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ឡើយ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​ពេល​នៅ​ធ្វើជា​មេបញ្ជាការ​អាវុធហត្ថ​ខេត្តមណ្ឌលគិរីទៅទៀត

 តាម​ប្រភពពី​មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ថែមទាំងមិនញញើតអង្អភាពប្រឆាំងអំពើពុករលួយទៀតផង។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង យ៉ាង​ពេញបន្ទុក​ហើយ​ក្នុង​មួយខែៗ​លោក សាក់ សា​រ៉ាង និង​បក្ខពួក​ប្រមូល​លុយ​បាន​មិនតិចជាង​៣​ម៉ឺន​ដុល្លារ​ទៅ​៥​ម៉ឺន​ដុល្លារ​នោះទេ?​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បើក​ការស៊ើបអង្កេត​ទៅលើ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រើ​តួនាទី​និង​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាក់ សា​រ៉ាង បាន​ឲ្យ​ដឹងថា ឥឡូវនេះ​ថ្នាក់ដឹកនាំ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កំពុង​បញ្ជូន​មន្ត្រី​អធិការកិច្ច​ទៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​បើក​ការស៊ើបអង្កេត​ទៅលើ​ទង្វើ​មិន​ប្រក្រតី​របស់លោក សាក់ សា​រ៉ាង ព្រមទាំង​បក្ខពួក​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការស៊ើបអង្កេត​នេះ​បាន​កើតមាន​ក្រោយពេល​រឿងអាស្រូវ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សាក់ សា​រ៉ាង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ជាពិសេស​ទាក់ទង​ទៅនឹង​ការប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ក្នុងនោះ​ស្នាក់ការ​សន្តិសុខ​អាវុធហត្ថ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ខេត្តកំពង់ឆ្នាំង ត្រូវបាន​គេ​ដឹងថា​ជាទី​តាំង​ដែល​លោក សាក់ សា​រ៉ាង បើកដៃ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ ក៏ដូចជា​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង តាម​អំពើ​ចិត្ត​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *