លោកអ៊ុយ​ វ៉ិត​មេគយ​​ច្រក​ភ្នំដីហៅ​​​(គីឡូ១៣)​​ដាក់​កុ​ង​​ត្រូល​ជជុះ​​ជំរិ​ត​​យ​​ក​លុ​យ​ពីអា​​ជីវករ​​ធើ្វ​ក្តៅ​ក្រ​ហា​យ​

By | December 16, 2019

បាត់ដំបង៖​សេចក្តីរាយការណ៍​បានឲ្យដឹងថា លោក អ៊ុយ វ៉ិ​តមេ​គ​យ​ច្រក​ភ្នំ​ដី​ ហៅ​(​ច្រក​គីឡូ​១៣ )​បាន​ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ្ន​និង​ អាជីវករ​កាន់​តែក្តៅក្រ​ហាយ​ ចំពោះ​ការដាក់​កុងត្រូល ជជុះ​ជំរិត​យក​លុយ​ ពី​អ្នករកស៊ី​បន្តិច​បន្តួច  ដើម្បី​ដោះ​ស្រាយ​ជីវភាព​ក្នុង​គ្រួសារ​  ខណៈពួកគាត់​ទាំង ​នោះបាន​ត្អូញ ត្អែ​ថា លោក អ៊ុយ វ៉ិ​ត ប្រធានការិ​យាល័យគយ​ និង​រដ្ឋាករ​ច្រក​ភ្នំ​ដី​ស្រុក​សំពៅ ​លូន ខេត្ត​បាត់ដំបង បាន​កំពុង​ប្រើ​អំណាច ​ធ្វើ​បាប​គាបសង្កត់​ ទៅលើ​ប្រជាពលរដ្ឋ ដែល​បង្ក​ភាពលំបាក​ក្នុង​ ការរកស៊ី​ដោយសារតែ​លោក​អ៊ុយ  វ៉ិ​ត បាន​បើកដៃ​ឲ្យ​មន្ត្រី​គយ​ក្រោម  ​ឱវាទ​រ​ប​ស់​ខ្លួន  ដាក់​កុង  ត្រូល ជជុះ​ចាំ​ជំរិត​យក​លុយ​ពី​  អ្នករត់​តាក់​ស៊ី​ អ្នកបើករថយន្ត ​ដឹកជញ្ជូន​ទំនិញ និង ​ពី​ឈ្មួញ​តូចតាច​ដឹក​បន្លែ​ផ្លែឈើ ដោយ​គ្មាន​វិកិយប័ត្រ​ត្រឹមត្រូវ​ នោះ​ឡើយ។​ ហើយ​សូម្បី​តែ​អ្ន​ក​អូសរ​ទេះ​បន្លែ ទឹកក្រូច ទឹក​ផ្លែឈើ​កំប៉ិ​ក​កំប៉ុក និង​រទេះ​អេតចាយ​ ក៏​ក្រុម​មន្ត្រី​គយ​កូនចៅ​លោក​អ៊ុយ វ៉ិ​ត មិន​លើកលែង​ដែរ។ ​ ទោះបីជា​ដឹងថា ពួ​កគាត់រ​ក​មួយ​ថ្ងៃរ​ស់ ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។ ប៉ុន្តែ​កុង​ត្រូ​លជជុះ​របស់​មន្ត្រី​គយ​ក្រោម​ឱវាទ​លោក​ អ៊ុយ វ៉ិ​ត ដែល​ស្ថិតនៅ ​ត្រង់​ចំណុច​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ ដំបង ដោយ​មាន​មន្ត្រី​គយ​៤​ ទៅ​៥​នាក់​ចាំ​ស្ទាក់​ជំរិត​យកលុយ​យ៉ាង​ពេញបន្ទុក​តែម្តង​។​
ប្រភព​បានឲ្យដឹងថា  នៅ​រាល់ពេល​ដឹក​ឥ​វ៉ាន់​ចេ​ញចូល​ម្តងៗ ត្រូវ​បង់លុយ​ឲ្យទៅ​ការិយាល័យ​គយ នៅ​ច្រក​នេះ​រួចហើយ​ ទើប​បាន​យក​ឥ​វ៉ាន់​ ទៅ​ដាក់​លើ​រថយន្ត​បាន​អាច​ចេញ​ចូល​តាម​ធម្ម​តា​ ចំណែកឯ​កុងត្រូលជជុះ​ របស់​មន្ត្រី​គយ ដែ​លជា​កូនចៅ​រប ស់​លោក​ អ៊ុយ វ៉ិ​ត នៅ​ចំណុច​ភូ​មិ​ឃុំ​ខាងលើ​វិញ គឺ​មាន​មន្ត្រី​គយ​ប្រចាំការ​ជានិ​ច្ច ​ពី​បួន​ទៅ​ប្រាំ​នាក់​ស្ទាក់​ចាំ​កាក់​ឡាន រទេះ​ប្រ​​ជាពលរដ្ឋ ឲ្យចូល​បង់​លុយ​តាម​ផ្លូវ​ថែម​ទៀត។ ហើយ​បើ​មិន​ចូល​បង់​ឲ្យ​កុងត្រូល​ជជុះ​នោះ​ទេ ច្បាស់​ជា​គយ​គំរាម​ចាប់ ​យក​ទៅ​កន្លែង ​ហើយ​ក្នុង​ឡាន​និមួយៗ ត្រូវ​បង់ប្រាក់​ចាប់ ពី​៥០០០០​រៀល ទៅ​២០.០០០០​រៀល ​រហូតដល់​៥០.០​០​០​០​រៀល បើ​ប្រជាពលរដ្ឋ​ណា​មិន​បាន​បង់លុយ​ឲ្យ​មន្ត្រី​គយ​ទាំង​នោះ​ទេ គឺ​ក្រុម​គយ​ចោទប្រកា​ន់​ពួកគាត់ ដូចជា​ឥ​វ៉ាន់ បន្លែ ផ្លែ​ឈើ​ទាំង​អស់​ហ្នឹង! ​សុទ្ធ​តែ​អត់​មាន​ពន្ធ​ត្រូវ​តែ​បង់លុយ​ឲ្យ ទើប​បាន​ឲ្យ​ឡាន​ទៅ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ ទៀត​គា​ត់​បាន​តវ៉ា​ថា គាត់​បាន​បង់លុយ​ឲ្យ ​ការិយាល័យ​គយ​នៅ​ច្រក​រួច​ហើយ​ ម៉េច​បាន​ជា​មក​កាក់​តាម​ផ្លូវ​ទៀត ទោះ បីជា​គាត់​ពុំ​មាន​លុយ​បង់​ ឲ្យ​ក៏​ក្រុម​គយ​មិន​ព្រម​ឲ្យ​ដឹក​ទំនិញ​ចេញចូល​បាន​ឡើយ​។​​ប្រភព​បាន​បន្ថែម​ឲ្យដឹង​ទៀត​ថា សូម្បី​តែ​ជី​មួយ​កា​រ៉ុង​យកទៅ​ចំការ​ក៏​បង់​ឲ្យ​ការិយាល័យ​គយ​ក្នុ​ង​មួយ​កា​រ៉ុង​២០​បាត​(​ប្រាក់​ថៃ​) បាន​គយ​ឲ្យទៅ​ហើយ​ពេល​ទៅដល់​កន្លែង​កុងត្រូលជជុះ​ត្រ​វ​បា​ន​គយ​ទារ​លុយ​បន្ថែមទៀត ដែល​ទង្វើ​របស់លោក​មេ​គយ​រូបនេះ​កំពុង​ជាន់ក​ប្រជាពលរដ្ឋ​ឲ្យ​រង​ទុក្ខ​លំបាកនឹ​ង​ភាពក្រីក្រ​នៅតែ​បន្ត​រហូត​មិនចេះចប់​ទេ បើសិន​ជា​ក្រុម​មន្ត្រី​គយ​ដែល​ពុករលួ​យ តាំងពី​កូនចៅ​រហូត​ដល់​មេ​បែប​នេះ​ ធ្វើឲ្យ​ប្រ​ជាពលរដ្ឋ​និង​អាជីវករ​កាន់តែ​ក្តៅក្រហាយ ដែ​ល​អាច​ខឹង​គោ​ទៅ​វាយរ​ទេះ​ជា​ក់​ជាមិនខាន ក្រោម​ស្នាដៃ​ពុករលួយ​របស់លោក អ៊ុយ វ៉ិ​ត ប្រធាន​គយ​ប្រចាំ​ច្រក​ភ្នំ​ដី​(​គី​ឡូ​១៣) ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេ​ញបន្ទុក ។លោក​ អ៊ុយ វ៉ិ​ត​ បានបើកដៃ​ឲ្យ​ឈ្មូញ​នាំ​ចូល​ម៉ូតូ គេច​ពន្ធ​រាប់រយ​គ្រឿង​សុទ្ធតែ​ស៊េរី​ទំនើប​ប្រភេទ​អូ​តូ ដែល​គេ​សង្ស័យថាមាន​ការឃុបឃិត​គ្នាទាក់ទ​ងនឹង​ផលប្រយោជន៍​ចែក​ភាគហ៊ុន​ជាមួយ​មេៗ ខាងលើផងដែរ។​ ទើប​លោក​ អ៊ុយ វ៉ិ​ត បាន​ធ្វើ​ការ​លាក់លៀម​មិន​ចាត់វិធានការផ្លូវច្បាប់​ពីការនាំ​ចូ​លអត់ច្បាប់​នោះ​ឡើយ ហើយ​ដែល​អាច​ងាយ​ស្រួល​ក្នុងការ​សម្រួល​គ្នា​ស្ងាត់ៗ ជាមួយ​មេឈ្មួ​ញ​ដើម្បី​ឲ្យ​ម៉ូតូ​ទាំងអស់​នោះ​ទៅ​ជា​ស្របច្បាប់​វិញ​។​​បើ​តាម​អ្នករកស៊ី​ត្រឹមត្រូវ​ធម្មតា​វិញ​បានឲ្យដឹង​ថា​ ការដឹកនាំរបស់​លោក​ អ៊ុយ វ៉ិត ដែល​ចាប់​តាំ​ងពី​បាន​មក​កាន់​តំណែង ជា​មេ​គយ​ច្រក​ភ្នំ​ដី​អ​ស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ គឺ​គ្មាន​អ្វី​ប្រែប្រួ​ល​ក្នុង​ការបង្កើន​ចំណូល​ពន្ធគយ​នៅឡើយ​ទេ​ពោល​គឺ​លោក​ អ៊ុយ វ៉ិ​ត​កំពុងប​ន្តអនុវត្តន៍​តាម​គន្លង​មេគយ​ជំនាន់​មុន ក្នុងការ​រក្សាទុក​មេ​ឈ្មួ​ញ​ធំៗ នៅក្នុងដៃ​របស់ខ្លួន​ឲ្យ​ដឹក​ទំនិញ​គ្រប់​ប្រ​ភេទ​ឆ្លងកាត់​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន ដោយ​បង់ពន្ធ​មិន​គ្រប់​សំរាប់​ទុក​ស៊ី​ក្រៅ​ដដែល​ ហើយ​ម្យ៉ាងវិញទៀត ការប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​ការទទួល​សំណូក​ពី​ឈ្មួញ​ធំៗ ជា​មុខសញ្ញា​បង់​ពន្ធ​មិន​គ្រប់នេះ​បាន​ធ្វើឲ្យ​លោក​ អ៊ុយ វ៉ិ​ត មាន​អំណាច​ជិះសេះ​លែងដៃ​ឃុប​ឃិត​ជាមួយ​ឈ្មួញ​ឲ្យ​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំ​និ​ញ​បង្កប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញទំហឹង​តែ​ម្តង រួច​ចាំ​ទទួល​ផលប្រយោជន៍​ពី​ពួក​ឈ្មួញ​ទាំងនោះ ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​រួច​ជាស្រេច​ហើយដែរ​ ទើប​អាច​នាំ​ទំនិញ​គ្រប់​ប្រ​ភេទ​ចូលមក​យ៉ាង​រលូន​។​តាម​ការអះអាង​ពី​មន្ត្រី​តូចតា​ចឲ្យដឹងថា សព្វថ្ងៃនេះ​លោក​ អ៊ុយ វ៉ិ​ត កំពុង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មេ​ឈ្មួញ ដែល​នាំ​ទំនិញ​គេច​ព​ន្ធ ពី​ប្រទេស​ថៃ​ចូល​មក​ទឹកដី​ខ្មែរ តាម​ច្រក​ភ្នំ​ដី​ក្នុង​មួយ​ខែៗ មាន​រថយន្ត​ធំៗ​រាប់រយ​គ្រឿង ដែ​ល​គេ​ដឹងថា​ ជា​របស់​ក្រុមហ៊ុន ហើយ​ថៅកែ​ជា​អ្នកមាន​អំណាច​ដ៏​ល្បីល្បាញ​រាប់​ឆ្នាំ​មកហើយ បាន​នាំ​ចូល​ទំនិញ​គេច​ពន្ធ តាម​រថយន្ត​យី​ឌុប​និង​កុងតឺន័រ​ភាគច្រើន​ជា​ប្រភេទ​ទំនិញ​ខុសច្បា​ប់ ដែល​ត្រូវ​បង់ពន្ធ​តម្លៃ​ខ្ពស់។ ប៉ុន្តែ​ដោយសារ​ការឃុបឃិត​គ្នា​បង់ព​ន្ធត្រឹមតែ​៣០​%​ទៅ​៤០​%​ប៉ុណ្ណោះ និង​បង់​ត្រឹមតែ​ជា​ទំនិញ​ចម្រុះ ដូចជា​គ្រឿងបន្លាស់​ដែល​នាំ​ចូល​មក​មិន​បាន​បង់ពន្ធ​នោះ ធ្វើឲ្យ​បាត់បង់​ចំណូល​ពន្ធរ​ដ្ឋ​រាប់សិ​ប​លាន​រៀល​ក្នុង​មួយ​ខែៗ​ទៀតផង​។​​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​មួយ បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ​ទទួល​ខុសត្រូវ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរ​ញ្ញវត្ថុ និង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វា​យខេត្ត ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ​ខុសច្បាប់ និង​ជំរុញ​ដល់​ការប្រមូល​ពន្ធ​គយ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ផ្ទុយ​ទៅ​វិញ​លោក​ អ៊ុយ វ៉ិ​ត​ មេគយ​ច្រក​ភ្នំ​ដី​គិតតែ​ពី​ច្បាម​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ដើម្បី​ស្រង់ដើមក្នុងការ​តូ​យក​តំណែង​ ដែល​បាន​ធ្វើ​ជា​ប្រ​ធានការិយាល័យ​គយ​និង​រដ្ឋាករ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដី​នេះ ទោះ​ជា​រដ្ឋ​ត្រូវ​ខាតបង់​ប្រាក់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក៏ដោយ​ក៏​លោក​ អ៊ុយ វ៉ិ​ត ខំប្រឹង​ប្រមូល​លុយ​ចូល​ហោប៉ៅ​ឯកជន​ធ្វើ​មានបាន​ផ្ទាល់​ខ្លួន​មិន​ញញើត​កោត​ខ្លាច​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​ដែល​ថ្នាក់​ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​មាន​ចំណាត់​ការ​ដ៏​តឹងរឹង​ក្នុងការ​កំចាត់​អំពើពុករលួយយ៉ាង​ក្តៅគគុកនេះ​ក្តី​ គឺបានជរុញ​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំ​ពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ជា​បន្ទាន់ ទៅ​លើ​មន្ត្រី​នៅ​គ្រប់​ស្ថាប័នរដ្ឋ​ ជា​ពិសេស​លោក​ អ៊ុ​យ វ៉ិ​ត ប្រធាន​គយ​ច្រក​ភ្នំ​ដី​នេះ​តែម្តង ពីព្រោះ​លោក​ អ៊ុយ វ៉ិត កំពុង​ល្បីល្បាញ​ថា​ បាន​យក​អំ​ណាច​ខ្លួន​ក្តោប​ក្តាប់​ផ្តាច់មុខ​ក្នុងការ​ជំរិត​ទារលុ​យ​ពី​ប្រជាពលរដ្ឋ​និង​ថែម​ទាំង​មិន​ឲ្យ​មន្ត្រី​ជំនា​ញ​របស់​ស្ថាប័ន​ផ្សេង​ដែល​នៅ​ប្រចាំ​ស្នាក់ការ​ច្រ​កទ្វារ​អន្តរជាតិ​ភ្នំ​ដី​ដូចគ្នា​នោះលូកលាន់​កា​ងារ​ជា​មួយ​គយ​ជាដាច់ខាត​។​ពាក់ព័ន្ធ​នឹង​ករណី​លោក អ៊ុយ វ៉ិ​ត​ ប្រព្រឹត្ត​អំពើ​ពុករលួយ ដែល​បាន​យក​លុយ​ពី​ថៅកែ​ធំៗ​ដឹក​ជញ្ជូន​ទំនិញ ដោយ​រថយន្ត​យី​ឌុប​ រថយន្ត​កុង​តឺន័រ បាន​ដឹក​រថយន្ត​ចូល​ថា​ ជា​គ្រឿងបន្លាស់​មក​នោះ ភាគច្រើន​ជា​ប្រភេទ​រថយន្ត​ទំនើបៗ​កា​ត់ត ដែល​គេ​បង់ពន្ធ ជា​គ្រឿងបន្លាស់​និង​មួយ​ចំ​នួនទៀត​ជា​ស្រា ភេសជ្ជ​: ទំនិញ​ចាប់ហួយ ហើ​យ​រាល់​ទំនិញគេចពន្ធ​ឆ្លងកាត់​តាម​ច្រក​ភ្នំ​ដី​(​គី​ឡូ​១៣)​ក្នុងស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង ដែ​ល​គេ​ជឿថា បើ​គ្មាន​ការបើក​ភ្លើង​ខៀវ​ពី​លោក​ យូ ហេង ប្រធាន​សាខា​គយ​និង​រដ្ឋាករខេត្ត​បាត់​ដំបង​ផងដែរ ទើប​លោក​ អ៊ុយ វ៉ិ​ត ហ៊ាន​ឲ្យ​បើក​ដៃឲ្យឈ្មួញ​ដំណើរការ​ដឹកជញ្ជូន​យ៉ាង​រលូន ដោយ​គ្មាន​ការត្រួតពិនិត្យ​បែបនេះ គួរតែ​លោក​អូន ព័ន្ធមុនីរ័​ត្ឋ​ ដែលជារដ្ឋម ន្ត្រី ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​លោក​ គុណ ញឹម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ទូទាំ​ងប្រទេស សូមមេត្តា​ចា​ត់វិធាន ការ​ជាបន្ទាន់ ទៅលើ​មន្ត្រី​ក្រោម​ឱវាទ​ ដែ​ល​នាំ​គ្នា  ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្វើ ឲ្យ​បាត់បង់​ប្រាក់​ចំណូល​ពន្ធរ​ដ្ឋ  ក្នុងពេល​កាន់តំណែង​  ហើ​យ​ធ្វើឲ្យ​រាជរដ្ឋាភិបាល ខក បំណ​ង ព្រោះ​តែ​មន្ត្រី​ពុករលួយ។ជាងនេះទៅទៀតថ្ងៃទី២១ខែកក្កដា ឆ្នាំ ២០១៦កន្លងទៅ ថ្មីៗនេះសម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យលុបបំបាត់ ចោល ទាំង អស់ ចំពោះការដាក់កុងត្រូលទាំងជជុះឬមិនជជុះ រួមទាំងជញ្ជីងថ្លឹងអនាធិបតេយ្យផងដែរ។ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីរាជការ កងកម្លាំងប្រដា ប់អាវុ ធក្នុ ងខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានព្រមានផង ដែរចំពោះការ ដាក់កុ ងត្រូល ទាំងជជុះឬមិនជជុះគឺត្រូវលុបបំបាត់ឲ្យអស់រួមទាំងជញ្ជីងថ្លឹងអនាធិបតេយ្យ អាជ្ញាធ រខេត្ត ត្រូវចេះពិនិត្យនិងកែ លម្អឡើងវិញបើមានអ្វីមិនល្អ  ឬមិនប្រក្រតី  មន្ត្រីរាជការ និង កងប្រដាប់អាវុធ  ត្រូវចូលរួមគាំទ្រសមត្ថកិច្ចគយ  និងពន្ធដារក្នុងការប្រមូលចំណូល ចូលរដ្ឋ។ ទន្ទឹមគ្នានោះសម្តេច ហ៊ុន សែន បានជំរុញដល់មន្ត្រីរាជការត្រូវខិតខំយកចិត្តទុកដាក់ ដោះ ស្រាយសេវាតម្រូវ ការចាំបាច់នានាជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ត្រូវ តែលុបបំបាត់រាល់កំហុសឆ្គងការ ថ្នាំងថ្នាក់ភាពអសកម្មទាំងឡាយ ហើយត្រូវខិតខំ កសាងអំ ពើ ល្អឲ្យបានច្រើន មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ការពារព្រៃឈើ និងដោះស្រាយទំនាស់ដីធ្លីក្នុងខេត្តនីមួយៗរបស់ខ្លួនឲ្យ បានល្អនិងមានប្រសិទ្ធភាព៕ដោយ៖ពុតសាម៉ាត់

Leave a Reply

Your email address will not be published. Required fields are marked *