លោក​​ អោក​ បូរ៉ា​ អគ្គនា​យ​កប្រៃស​​ណីយ៍កម្ពុជា​​ល្បីខាង​ប្រ​ព្រឹត្តអំពើ​ពុករលួយ​​ពេញ​ទំ​ហឹង​មិនញ​ញើត​​​អង្គ​​​​ភា​ព​ប្រឆាំ​ង​អំពើ​ពុ​ករ​លូ​យ

By | March 3, 2020

ប្រភពពីមន្ត្រីនៅក្រុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្ហើបឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក អោក បូរ៉ា អាចគ្រប់គ្រងតំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជា ឡើងដុះស្លែដោយពុំមានការផ្លាស់ប្តូរឡើយ។ ប្រភពបានឲ្យដឹងទៀតថាកាលជំនាន់លោក ប្រាក សុខុន នៅធ្វើជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺលោក អោក បូរ៉ា រក្សាតំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជា យ៉ាងសុខហើយប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល។ ឥឡូវនេះនៅពេល លោក ត្រាំ អ៊ីវតឹក កាន់តំណែងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏លោក អោក បូរ៉ា នៅរក្សាតំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជា យ៉ាងរឹងមាំដដែលហើយប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។

មួយរយៈកន្លងទៅនេះរឿងអាស្រូវពុករលួយពេញទំហឹងនិងតាមច្រើនរូបភាពរបស់លោក អោក បូរ៉ា អគ្គនាយកប្រៃ សណីយ៍ កម្ពុជា ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ព្រោះក្នុងមួយឆ្នាំៗលោក អោក បូរ៉ា និងបក្ខពួកកេ ងប្រវ័ញ្ចថវិកា ជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់គ្មានញញើតអ្វីទាំងអស់។ ប៉ុន្តែរហូតមកដល់ពេលនេះលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួ ងប្រៃស ណីយ៍ និងទូរគមនាគមន៍ សម្ងំស្ងៀមស្ងាត់ទុកឲ្យលោក អោក បូរ៉ា និងបក្ខពួកឃុប ឃិតគ្នាប្រព្រឹត្តអំ ពើពុករលួយ កាន់តែខ្លាំងក្លា ។ ហេតុនេះហើយទើបមានការជម្រុញឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រ ឆាំងអំពើពុករលួ យ បើកការស៊ើបអ ង្កេតឲ្យបានស៊ីជម្រៅហើយទប់ស្កាត់អំពើពុករលួយរបស់អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ប្រកបដោយប្រ សិទ្ធភាព។

មន្ត្រីនិងបុគ្គលិកនៅក្នុងអង្គភាពប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា រាល់ការស៊ើបអង្កេតរបស់ក្រុមសវនកម្មឬក្រុមអធិការកិច្ច មិនដែលរកឃើញ កំហុសនៃអំពើពុករលួយរបស់អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា នោះទេព្រោះគេស៊ើប អង្កេតតែស្រោមសំ បុត្ររបស់លោក អោក បូរ៉ា និងបក្ខពួកប៉ុណ្ណោះ?។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភា ពប្រឆាំងអំពើពុករលួយ ក៏រក្សាភាពស្ងៀមស្ងាត់មិនទាន់បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់អោក បូរ៉ា អគ្គនាយកប្រៃ សណីយ៍កម្ពុជា នោះដែរ?។ ដូច្នេះហើយទើបលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បណ្តោយឲ្យអោ ក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា និងបក្ខពួកឃុបឃិ តគ្នាប្រព្រឹត្តអំពើពុ ករលួយយ៉ាងពេ ញទំហឹ  ងដោយគ្មាន  ញញើតអ្វីឡើយ។ លើសនេះទៅទៀតអោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា តែងយកឈ្មោះលោក ត្រាំ អ៊ីវតឹក និងមន្ត្រីធំៗក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មកបិទបាំងរឿងអាស្រូវពុករលួយរបស់ខ្លួន។មានត

Leave a Reply

Your email address will not be published. Required fields are marked *