លោក​ កើត ដារ៉ាស៊ី​ មេនគរ​បាលអន្តោប្រវេស​ន៍ច្រកទ្វារអន្តរជា​តិត្រពាំង​ស្រែហ៊ាន​ប្រព្រឹត្តអំ​ពើពុករលួ​យអាង​ខ្នងនា​យឧត្តមសេនីយ៍ គៀត​ ច័ន្ទថា​រិទ្ធអគ្គនាយ​កនៃអគ្គនាយ​កដ្ឋានអន្តោ​ប្រវេ​សន៍?

By | June 6, 2019

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បាន​ឲ្យ​ដឹងថា ខ្នងបង្អែក​ដ៏​រឹងមាំ​របស់លោក កើត ដា​រ៉ាស៊ី គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ដូច្នេះហើយ​ទើប​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​សកម្មភាព​នៃ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក កើត ដា​រ៉ាស៊ី នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ដែល​ត្រូវ​ក្រុមហ៊ុន​និង​ក្រុម​ឈ្មួញ​មួយចំនួន​លាតត្រដាង​ជា​បន្តបន្ទាប់​។ ករណី​លោក កើត ដា​រ៉ាស៊ី ប្រើ​អំណាច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​និង​ក្រុមហ៊ុន​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន​និង​ប្រទេស​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ គឺជា​រឿង​មិនអាច​បិទបាំង​បានទេ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក កើត ដា​រ៉ាស៊ី បើទោះបី​មន្ត្រីនគរបាល​រូបនេះ​មាន​ខ្នងបង្អែក​រឹងមាំ​យ៉ាងណាក៏ដោយ​។

បើទោះបី​មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ទើប​លោក កើត ដា​រ៉ាស៊ី កាន់តែ​បានចិត្ត​ក្នុងការ​ប្រើប្រាស់​តួនាទី​និង​អំណាច​របស់ខ្លួន​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចាំ​ជួយ​ការពារ​។ មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លី ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​លោក កើត ដា​រ៉ាស៊ី ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចេញ​ទំនិញគេចពន្ធ ក៏ដូចជា​ឈើ​និង​ធ្យូង​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​លោក កើត ដា​រ៉ាស៊ី មាន​សិទ្ធិអំណាច​ធំធេង​ជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ច្រកព្រំដែន​ឲ្យ​ឈ្មួញ​នាំចេញ​ទំនិញគេចពន្ធ ក៏ដូចជា​នាំចេញ​ឈើ​និង​ធ្យូង​យ៉ាង​ពេញបន្ទុក​មួយរយៈ​កន្លង​ទៅនេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​ទេនោះ គឺ​ឈ្មួញ​ធំៗ​ដូចជា ឧកញ៉ា សឹង សំអុល ឧកញ៉ា តុ​ប វី​ដា ឧកញ៉ា ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ជ័យ និង​ឈ្មួញ​ដទៃទៀត​មិនអាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បានឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​តទៅទៀត​នោះទេ ព្រោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​បណ្ដោយ​ឲ្យ​លោក កើត ដា​រ៉ាស៊ី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *