លោក​ កោ សុខេង​មេប៉ុស្ដិ៍នគរបាលច្រករ​បៀងអូរអន្លក់ហ៊ា​នប្រព្រឹត្តអំពើពុក​រលួយអា​ងអាងឧត្តមសេ​នីយ៍ឯក ស ​ថេតស្ន​ងការនគរបាលរា​ជធានីភ្នំពេ​ញជា​ខ្សែស្រ​ឡាញ

By | September 26, 2018

បើតាម​ប្រភពពី​សមត្ថកិច្ច​ និង​មន្ត្រី​អាជ្ញាធរ​ស្រុក​កំរៀង  ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា  បច្ចុប្បន្ន​លោក កោ  សុ​ខេង មេ​ប៉ុស្ដិ៍ នគរបាល​ច្រករបៀង​អូរ​អន្លក់  កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើ ពុករលួយ ហើយ​អួតអាង​ថា​ ខ្លួន​ជា​ខ្សែ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទៀតផង​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កោ សុ​ខេង បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក កោ សុ​ខេង ប្រមូល​លុយ​មួយខែៗ​បាន​រាប់សិប​លាន​រៀល​យកទៅ​លេងល្បែង​ក្នុង​កាស៊ីណូ​អត់​យីហោ​នៅ​ឡែ​ម ជាប់​ច្រកទ្វារ​អន្តរជាតិ​ដូង ចាញ់ច្រើន?។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក កោ សុ​ខេង បាន​យក​សាច់ញាតិ​របស់ខ្លួន​ដែល​មិនមែនជា​មន្ត្រីនគរបាល​ឲ្យ​មក​ធ្វើការ​ក្នុង​ស្នាក់ការ​ប៉ុស្ដិ៍​ច្រករបៀង​អូរ​អន្លក់ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រករបៀង​អូរ​អន្លក់ ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក កោ សុ​ខេង នាយប៉ុស្ដិ៍​នគរបាល​ច្រក​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លុយ​ដែល​លោក កោ សុ​ខេង ប្រមូលបាន​ភាគច្រើន​ប្រហែល​យកទៅ​លេងល្បែង​ស៊ីសង​ក្នុង​កាស៊ីណូ​នៅ​ឡែ​ម​ជាប់​ច្រកទ្វារ​អន្តរជាតិ​ដូង ទើប​មន្ត្រីនគរបាល​រូបនេះ​កាន់តែ​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​បច្ចុប្បន្ន​លោក កោ សុ​ខេង កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។

​ប្រភពមន្ត្រីនគរបាល​នៅ​ប៉ុស្ដិ៍​ច្រករបៀង​អូ​អន្លក់​មួយចំនួន​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​លោក កោ សុ​ខេង កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដោយសារ​អាង​ខ្លួន​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ជាពិសេស​លោក កោ សុ​ខេង បាន​បណ្ដោយ​ឲ្យ​សាច់ញាតិ​របស់ខ្លួន​បង្ក​បញ្ហា​ផ្សេងៗ​នៅក្នុង​ប៉ុស្ដិ៍នគរបាល​ច្រករបៀង​អូរ​អន្លក់ ស្រេច​តែ​អំពើ​ចិត្ត​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតីរ​ប​ស់លោក កោ សុ​ខេង ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​លោក កោ សុ​ខេង អាង​មាន​ខ្នងបង្អែក​រឹងមាំ ប្រើ​តួនាទី​និង​អំណាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ជាមិនខាន ព្រោះ​សព្វថ្ងៃនេះ​លោក កោ សុ​ខេង កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *