លោក​ គឹម រស្មីមេបញ្ជា​ការអាវុធហត្ថខេ​ត្តរតនគិរីរងការរិះ​គន់ជាអ្នកនៅពី​ក្រោយខ្នង​បទល្មើសដឹក​ជញ្ជូនឈើ​ប្រណិតទៅ​ស្រុក​យួ​នស្រុកយួ​នតាមច្រ​កទ្វារអន្ត​រជា​តិអូរ​យ៉ា​ដាវ

By | November 14, 2018

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី  បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ឈ្មោះ  ហូ​វ ជី​វ៉ៃ និង​ឈ្មោះ  ណាប់ វណ្ណៈ បង្កើន​សកម្មភាព ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ យ៉ាង​រាលដាល​តាម​ច្រកទ្វារ​ អន្តរជាតិ​អូ​រ យ៉ា​ ដាវ ស្រុក​អូរ​យ៉ា​ដាវ និង​តាម​ ច្រកព្រំដែន​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស  ខេត្តរតនគិរី​។ ចំណែក​លោក  កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​សម្របសម្រួល​ឲ្យ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាងនេះទៅទៀត​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​ចុះ​បំពេញបេសកកម្ម​ក្នុង​ខេត្តរតនគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​ឲ្យ​រលត់រលាយ​នោះដែរ​។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​ទាំង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម កំពុង​សម្ងំ​ស្ងាត់ឈឹង​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់

ប្រភពពី​មន្ត្រី​អាវុធហត្ថ​នៅក្នុង​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ការដែល​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ការពារ​ពីក្រោយ​ខ្នង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ខ្នងបង្អែក​រឹងមាំ​របស់​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ដូច្នេះ​ថ្នាក់ដឹកនាំ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិនគួរ​មើលរំលង​បញ្ហា​នេះ​តទៅទៀត​ទេ​។ ដោយហេតុថា ការដែល​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ក្លាយទៅជា​ក្រុម​ឈ្មួញ​ល្បីល្បាញ​រឿង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រកព្រំដែន​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំងមូល​។​

ប្រភពពី​មន្ត្រី​នៃ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង គឺ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ​។ ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ មាន​សិទ្ធិអំណាច​ធំជាងគេ​ក្នុងការ​សម្របសម្រួល​ឲ្យ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ តែងតែ​ប្រើប្រាស់​ឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី ដើម្បី​ការពារ​សកម្មភាព​រប​ស់​ពួកគេ​ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​តែម្តង​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *