លោក​ ចាន់ ​បញ្ញាវ័ន្ត​មេពេ​ទ្យសត្វខេ​ត្តកំពង់​ធំប្រមូល​លុយតាមរបៀប​ពុករលួយ​មានបើក​ដៃពី​ លោក ធីវ វណ្ណធីរប្រធាន​មន្ទីរកសិ​កម្ម​ខេត្ត

By | April 16, 2019

ប្រភពពីសមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត កំពង់ធំ បាន​ឲ្យ​ដឹងថា  កាលពី​យប់​ថ្ងៃទី​៣១ ខែមីនា  កន្លងទៅ​ថ្មីៗ​នេះ ​មាន​រថ យន្ត ​កូរ៉េ​មួយគ្រឿង​ពណ៌​ស  ពាក់​ស្លាក​លេខ​កំពង់ធំ 3A-2268  បាន​ដឹក​សត្វ​មាន់​ពី​ស្រុក​ជីក្រែង  ខេត្តសៀមរាប បម្រុង​យកទៅ​ទម្លាក់​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដឹក​សត្វ​មាន់​នោះ​ត្រូវបាន​មន្ត្រី​ពេទ្យសត្វ​ខេត្តកំពង់ធំ ឃាត់ទុក​ហើយ​បញ្ជូនទៅ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តកំពង់ធំ ប្រមាណ​១​ម៉ោង​ក៏​ដោះលែង​វិញ​ដោយ​ពុំមាន​ការផាកពិន័យ​អ្វី​ឡើយ​។ មានការ​សង្ស័យថា​មន្ត្រី​ពេទ្យសត្វ​ខេត្តកំពង់ធំ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ចាន់ បញ្ញា​វ័​ន្ត ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​រថយន្ត​ដឹក​មាន់​ទើប​ដោះលែង​ទៅវិញ​ស្រួលៗ​ដោយ​ពុំមាន​ការពិនិត្យ​សុខភាព​សត្វ​និង​គ្មាន​សំបុត្រ​បញ្ជាក់​ពី​សុខភាព​សត្វ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក ធី​វ វណ្ណ​ធីរ ជា​អ្នក​ឃុបឃិត​ឲ្យ​លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​។ ជាក់ស្ដែង​ក្រុម​ឈ្មួញ​អាច​ដឹក​ជ្រូក ដឹក​មាន់ ឆ្លងកាត់​ខេត្តកំពង់ធំ យ៉ាង​រំភើយ​ដោយ​គ្មាន​មន្ត្រី​ពេទ្យសត្វ​ពិនិត្យ​សុខភាព​សត្វ​មាន់ សត្វ​ជ្រូក ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​គឺ​គេ​ពិនិត្យ​តែ​លើ​របស់​ក្រុម​ឈ្មួញ​គឺជា​ការ​ស្រេច​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ក៏ដូចជា​នាយកដ្ឋាន​ពាក់ព័ន្ធ​នៅក្នុង​ក្រសួងកសិកម្ម គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង​ចំពោះ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ ព្រមទាំង​បក្ខពួក​។ ដោយហេតុថា​លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ និង​បក្ខពួក​តែងតែ​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ជ្រូក​និង​មាន់​ឆ្លងកាត់​ខេត្តកំពង់ធំ យ៉ាង​រលូន​ហើយ​ឈ្មួញ​មួយចំនួន​ដឹកជញ្ជូន​ជ្រូក​ចូលមក​ចែកចាយ​តាម​ទីសត្តឃាត​ជាច្រើន​កន្លែង​ក្នុង​ខេត្តកំពង់ធំ ដោយសារ​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់លោក ចាន់ បញ្ញា​វ័​ន្ត ជាប្រចាំ​

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ចាន់ បញ្ញា​វ័​ន្ត ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ ផ្ទុយទៅវិញ​លោក ចាន់ បញ្ញា​វ័​ន្ត ដែលជា​មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​សត្វ​មាន់ សត្វ​ជ្រូក ឆ្លងកាត់​ខេត្តកំពង់ធំ យ៉ាង​រលូន​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ជាមួយគ្នានេះ​លោក ចាន់ បញ្ញា​វ័​ន្ត ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​មក​លក់​ចែកចាយ​តាម​ទីសត្តឃាត​ក្នុង​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ បើតាម​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ការដែល​លោក ចាន់ បញ្ញា​វ័​ន្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្តទៅ​យ៉ាង​សុខ​ស្រួល​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *