លោក​ ណុប ​សំអាត​ ប្រធានការិយា​ល័យគយច្រក​ទំនប់រលក​​ប្ប្រព្រឹត្តអំពើ​​ពុករលួយកាន់​តែខ្លាំងផ្គើននឹងអ​នុសាសន៏ស​ម្តេចហ៊ុន សែន​

By | December 17, 2019

ចាប់តាំងពីដើមខែមករា  រហូតដល់ចុងខែមិថុនា ឆ្នាំ២០១៩នេះ  រឿងអាស្រូវពុករលួយច្រើន បែបច្រើនយ៉ាងរបស់លោក  ណុប សំ អាត ប្រធានការិយាល័យគយ ច្រកទំនប់រលក ក្រុងព្រះ សីហនុ ខេត្តព្រះសី ហនុ ត្រូវបាន លាតត្រដាងជា បន្តបន្ទាប់ ជាពិសេ សទាក់ទងទៅនឹងករណីឃុប ឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ  ទំនិញបង់ពន្ធមិន គ្រប់ ទំនិញខុស ច្បាប់និ ង ប្រេងសាំងគេច ពន្ធយ៉ាងពេញបន្ទុក។ ក៏ប៉ុន្តែ មេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជា ថ្នាក់ដឹក នាំក្រ សួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះរឿង អាស្រូវពុករលួយច្រើនបែបច្រើន យ៉ាងរបស់លោក  ណុប សំអា ត មេគយច្រកទំនប់រលក។ សូម្បីតែលោក  ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ក៏មិនចាត់វិធាន ការស៊ើប អង្កេតជុំវិញរឿង អាស្រូវពុករលួយដ៏ល្បីល្បាញរបស់លោក ណុប សំអាត ប្រធានការិយាល័យគយច្រកទំនប់រលក ដែលអាងមានខ្នងប ង្អែករឹងមាំនៅឡើយទេ។

តាមប្រភពពីមន្ត្រីគយនៅក្នុងខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ណុប សំអាត ប្រធា នការិយា ល័យគយច្រកទំនប់រលក បានឃុបឃិតបើកដៃឲ្យឈ្មួញឈ្មោះ ចិត្រ និងឈ្មួញធំ ៗច្រើននាក់ ទៀតនាំចូលទំ និញគេចពន្ធ  ទំនិញបង់ពន្ធមិនគ្រប់ និងប្រេងសាំង គេចពន្ធចូលតា មច្រកទំនប់រលកកាន់តែច្រើនជាងមុនទៅទៀត។ ក្នុងនោះឈ្មួញជាឧកញ៉ាម្នាក់សម្រុកនាំចូលប្រេងសាំងគេចពន្ធ និងទំនិញគេចពន្ធ តាមច្រកទំនប់រលក យ៉ាងរលូនព្រោះ អាងមានខ្នងបង្អែករឹងមាំនិងមានការឃុបឃិតបើកដៃពីសំណាក់លោក ណុប សំអាត ដែលកំពុងល្បី ល្បាញខាងប្រព្រឹ ត្តអំពើពុករ លួយ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋម ន្ត្រីក្រសួងសេ ដ្ឋកិច្ចនិង ហិរញ្ញវត្ថុ  ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ណុប សំអាត ដើម្បីកុំឲ្យម ន្ត្រីគយរូប នេះធ្វើអ្វីៗ តាមអំ ពើចិត្តរបស់ខ្លួនបន្តទៀត។

ប្រភពពីឈ្មួញមួយចំនួនដែលនាំចូលទំនិញតាមច្រកទំនប់រលក បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ណុប សំអាត ប្រធានការិយាល័យគយច្រកទំនប់រលក ប្រព្រឹត្តអំពើពុករលួយគាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗ ហើយបែរជាឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុស ច្បាប់និងប្រេងសាំងគេចពន្ធយ៉ាងគំហុក។ បើតាមការបង្ហើបពីមន្ត្រីគយក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ការដែលលោក ណុប សំអាត ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាមានការសម្របសម្រួលពីសំណាក់មន្ត្រីគយធំៗនៅខេត្តព្រះសីហនុ។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ណុប សំអាត និងបក្ខពួកផងដែរដើម្បីកុំឲ្យលោក ណុប សំអាត ប្រើអំណាចនិងតួនាទីរបស់ខ្លួនប្រព្រឹ ត្តអំពើពុករលួយកាន់ តែខ្លាំងក្លាថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *