លោក​ ម៉ៅ ធនិនអភិបា​លខេត្តពោ​ធិ៍សាត់អាចនៅ​ពីក្រោយខ្នងឈ្មួ​ញគ្រាក់​ៗដឹកជ​ញ្ជូន​ឈើខុសច្បា​ប់ដោយ​សេ​រី?

By | January 25, 2019

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ ក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ  ណុប ឌី ដែល មាន​ការ ឃុបឃិត​បើកដៃ​ពី​សំណាក់​ លោក ប្រាក់ អ៊ី​ឡេង ប្រធាន​ស្នាក់ការ​ដែនជម្រក សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្ត ពោធិ៍ សា ត់ កំពុង​សម្រុក​បំផ្លាញ​ ព្រៃឈើ​ក្នុង​តំបន់​ដែន ជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់  យ៉ាង​មហន្តរាយ​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀត ថា មេ​ឈ្មួញ ណុប ឌី បាន​សម្របសម្រួល​ឲ្យ​ឈ្មួញ​តូចៗ​ដាក់​ម៉ាស៊ីន​អារឈើ​ចំនួន​១០​គ្រឿង​នៅលើ​ភ្នំ​ច្រេះ ដើម្បី​អារឈើ​លក់​ឲ្យ​ខ្លួន​ហើយ​ឈ្មួញ​តូចៗ​ត្រូវ​បង់​ក្នុង​ម្នាក់ៗ​២០០០​ដុល្លារ​សម្រាប់​ម៉ាស៊ីន​អារឈើ​មួយគ្រឿង​។ បន្ទាប់មក​មេ​ឈ្មួញ ណុប ឌី ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​តូចៗ​ទាំងនោះ​ក្នុងតម្លៃ​ថោក​ជាង​ឈ្មួញ​ដទៃទៀត ហើយ​បើ​ឈ្មួញ​តូច​មិន​លក់​ឲ្យ​ខ្លួន​ទេនោះ គឺ​មេ​ឈ្មួញ ណុប ឌី ប្រាប់​ឲ្យ​លោក ប្រាក់ អ៊ី​ឡេង ចាត់វិធានការ​បង្ក្រាប​ជាមិនខាន​។​

​សេចក្ដីរាយការណ៍​ពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ ណុប ឌី មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេ​ឈ្មួញ តាំង អៀង ផងដែរ​ហើយ​ឈ្មួញ​២​នាក់​នេះ​ឃុបឃិត​គ្នា​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ទេ​។ ជាក់ស្ដែង​មេ​ឈ្មួញ ណុប ឌី បានដាក់​ពង្រាយ​ម៉ាស៊ីន​អារឈើ​ចំនួន​១០​គ្រឿង​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដើម្បី​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ ប៉ុន្តែ​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក សាយ សំ​អាល់ រដ្ឋ​មន្ត្រ​ក្រសួងបរិស្ថាន ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុងខណៈដែល​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តពោធិ៍សាត់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ក៏ដោយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​ជាពិសេស​ឈ្មួញ​ឈ្មោះ ណុប ឌី ឈ្មួញ​ឈ្មោះ តាំង អៀង និង​ឈ្មួញ​ឈ្មោះ ង៉ូ​វ ទី ជាដើម​ដឹកជញ្ជូន​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​។ មានការ​រិះគន់​ចំៗ​ថា លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​នោះទេ ផ្ទុយទៅវិញ​លោក ម៉ៅ ធនិន ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​គគ្រឹកគគ្រេង​។ មិនតែប៉ុណ្ណោះ​ថ្មីៗ​នេះ​មានការ​លាតត្រដាង​ថា លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មាន​រថយន្ត​ធុន​ធំ​ជាច្រើន​គ្រឿង​សម្រាប់​ជួយ​សម្រួល​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ពោធិ​៦​សាត់ ទៅដល់​គោលដៅ​។

​ឈ្មួញ​តូចៗ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​ពួកគេ​អាច​យក​ម៉ាស៊ីន​អារឈើ​១០​គ្រឿង​ចូលក្នុង​តំបន់ភ្នំ​ច្រេះ គឺ​ដោយសារ​មានការ​សម្របសម្រួល​ពី​សំណាក់​មេ​ឈ្មួញ ណុប ឌី និង​លោក ប្រាក់ អ៊ី​ឡេង ប្រធាន​សា្ន​ក់​ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តពោធិ៍សាត់​។ ឈ្មួញ​ទាំង​នោះបាន​បញ្ជាក់ថា ឈើ​ដែល​ពួកគេ​អារ​រួច​ត្រូវ​លក់​ឲ្យ​មេ​ឈ្មួញ ណុប ឌី ក្នុងតម្លៃ​ទាប​បើ​មិន​ដូច្នេះ​ទេ​ត្រូវ​លោក ប្រាក់ អ៊ី​ឡេង ចាត់វិធានការ​បង្ក្រាប​ជាមិនខាន ព្រោះ​លោក ប្រាក់ អ៊ី​ឡេង ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​មេ​ឈ្មួញ ណុប ឌី និង​មេ​ឈ្មួញ តាំង អៀង​។ កន្លងមក​មាន​ឈ្មួញ​តូចៗ​ខ្លះ​មិន​លក់​ឈើ​ឲ្យ​មេ​ឈ្មួញ ណុប ឌី ព្រោះ​ឈ្មួញ​ម្នាក់នេះ​ប្រមូល​ទិញ​ក្នុងតម្លៃ​ទាប​ជាង​ឈ្មួញ​ធំៗ​ដទៃទៀត ក៏ត្រូវ​លោក ប្រាក់ អ៊ី​ឡេង បង្ក្រាប​ដើម្បី​ជាការ​ព្រមាន​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *