លោក​ យន្ត ​មីន ​អភិបាលខេត្តព្រះ​សីហនុចែក​ដីឲ្យអ្នក​កាសែតមួយ​ចំនួន​ដើម្បី​មិន​​ចុះផ្សាយ​?

By | September 19, 2018

ខេត្ត​ព្រះសីហនុ  ៖ ប្រជាពលរដ្ធរួមទាំង​អ្នកកាសែត​ផង ​កំពុងមាន​ការភ្ញាក់ផ្អើល​យ៉ាង ខ្លាំង ខណេះដែល​លេចឮ​ ព័ត៌មាន​គួរ​ឲ្យ​គួរ អោយភ្ញាក់ថា លោក យន្ត មីន  អភិបាលខេត្ត​ព្រះសីហនុបាន​ចែក ​ដីឲ្យ​អ្នកកាសែត​មួយចំនួន​ស្ងាត់ៗ  ក្នុងពេលដែល​ គេ​រិះ គន់ ថា ការចែក​ដី​ឲ្យ​អ្នកកាសែត​នោះគឺ​ដើម្បី​កុំ​ ឲ្យ​សរសេរ​ព័ត៌មាន​មិន​ប្រក្រតី​ មួយចំនួន​នៅក្នុង​ខេត្ត​នេះ ព្រោះ​ខេត្ត​ជាប់មាត់ សមុទ្រ​នេះ ​កំពុង​ផ្ទុះ​រឿងអាស្រូវ ​ដីធ្លីជាច្រើនកន្លងមក ។​តាម​ប្រភពព័ត៌មាន ​ច្បាស់ការ​ពីប្រជាពលរដ្ធបាន ឲដឹងថាមាន​អ្នកកា សែត​ភាគច្រើន  អង្គុយ​ពិភាក្សាគ្នា​បាន​រាយការណ៍​ថា  លោក​អភិបាលខេត្តខេត្តព្រះសីហនុ​ បានប្រគល់​ដី​ឲ្យ​កាសែត  ​ម្នាក់​១​ឡូត៍ហើយ​ មាន​ចំនួន​ច្រើន​នាក់​ផងដែរ  តែ​អ្នកកាសែត​មួយចំនួន​ក៏​មិន​ ទទួល​បានដែរ ព្រោះ​មិនចេះ​ អែប​ឡបនិង ឡេមឡើម លើក ដៃ​លើកជើងគឺអត់ ម្តងហើយអ្នកកាសែតខ្លះ ហ៊ានអះអាងថាមិនឲមាន ពតិ័មានចុះផ្សាយ រឿងអាស្រូវក្នុង ខេត្ត ព្រះសី ហ នុ នេះតែម្តង? ។​

ប្រភព​ដដែល​នោះ បាន​បន្តថា អ្នកកាសែត មួយចំនួន​ និយាយ​អះអាងថា គាត់​ទទួលបាន​ ដី​ភ្លាម​លក់​ភ្លែត មិន​ទុក​ យូ​ទេព្រោះ​ខ្លាចអង្គភាព​ ដឹង​គេ​ទាមទារ​ចំណែក ។  ចំណែក​អ្នក​ខ្លះទៀត​និយាយថា  អញ​ទុក​សិន​ហើយ ព្រោះ​ហាងឆេង​ដីធ្លី​ឡើង​រ ហូត ឯ​អ្នក​ខ្លះទៀត​ និយាយថា បើ​បាន​ហើយ​កុំ​អួត​ពេក  ព្រោះនេះ​ជា​អន្ទាក់​វ​ន្ត័ ក  ប្រ​យ​ត្ន័​តែ​អង្គភាព​ដឹង​គេ  សរសេរ​រិះគន់​រដ្ឋបាល ខេត្ត នោះ​ ងាប់​ហើយ ​។​

​ពាក់ព័ន្ធ​ករណីនេះ  លោក​អភិបាលរង​ខេត្ត​ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់ ថា​​រដ្ឋបាល ខេត្ត​ព្រះសីហនុ​ពិត ជា​បាន​ចែក​ដី​ឲ្យ​អ្ន​កាសែត​និង​ទូរទស្សន៍​ ប្រមាណ​ជាង​១០​នាក់​មែននៅ​ចំណុច  អូ​រអា​រ៉េវក្នុង​តំបន់​ក្បាលឆាយ? ។​(បឋមពតិ័មានលំអិតលេខក្រោយ)

Leave a Reply

Your email address will not be published. Required fields are marked *