លោក​ វ៉ា ថន ​អភិបាលខេត្ត​ក្រចេះនិ​ង​លោក ស៊ុន ​ចាន់ថុលរដ្ឋមន្ត្រី​មិនគួរប​ណ្ដោយឲ្យលោក​ ស្រេង​ ស្រស់ប្រធា​នមន្ទីរសាធារ​ណការខេ​ត្តនិងប​ក្ខពួកធ្វើអ្វីៗ​ស្រេចតែ​អំពើចិ​ត្ត

By | January 5, 2019

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកទំនិញ រថយន្ត​ដឹក​កសិផល រថយន្ត​ដឹកឈើ​ធំៗ​ផ្ទុក​លើស​ទម្ងន់​រាប់រយ​គ្រឿង​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ស្រុក​ស្នួល ចូលទៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​មិនបាន​ចូល​ថឹ្ល​ង​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ឡើយ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បញ្ជាក់ថា សម្រាប់​រថយន្ត​ធុន​ធំ​ដឹកជញ្ជូន​ទំនិញ​ត្រូវ​បង់លុយ​ក្នុង​មួយគ្រឿង​ពី​១០​ម៉ឺន​រៀល​ទៅ​១៥​ម៉ឺន​រៀល ដូច្នេះ​ក្នុង​មួយថ្ងៃៗ​លោក អ៊ុយ ហឿន និង​បក្ខពួក​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​រថយន្ត​ទាំងនោះ​គ្រាន់តែ​បង់លុយ​តាម​ការកំណត់​របស់លោក អ៊ុយ ហឿន និង​បក្ខពួក​គឺអាច​បន្តដំណើរ​ទៅមុខ​យ៉ាង​រលូន​ព្រោះ​លោក អ៊ុយ ហឿន និង​បក្ខពួក​គិ​តែ​ពី​រឿង​ប្រមូល​លុយ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ឡើយ​។ ដូច្នេះ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ក៏ដូចជា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្ដោយ​ឲ្យ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ព្រមទាំង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​

 ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ដឹកជញ្ជូន​កសិផល ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ ព្រមទាំង​បក្ខពួក​គាប​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក អ៊ុយ ហឿន និង​បក្ខពួក​មិន​ចាត់វិធានការ​ទៅលើ​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ឬ​រថយន្ត​កែច្នៃ​ត​ទ្រុង​ត​កន្ទុយ​ខុស​លក្ខណៈ​បច្ចេកទេស​នោះទេ គឺ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​រិះគន់ថា លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ ព្រមទាំង​បក្ខពួក​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​រលូន ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ ផងដែរ​។

​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ទេនោះ​គឺ​លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​អំពើពុករលួយ​របស់លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ ព្រមទាំង​បក្ខពួក​ជាបន្ទាន់​។ ដោយហេតុថា​ករណី​លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ហើយ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ជុំវិញ​ភាពមិនប្រក្រតី​ខាងលើនេះ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *