លោក​ ស៊ុន​ ចាន់ថុលរ​ដ្ឋមន្រ្តីក្រសួង​សាធារណការ​និងដឹកជញ្ជូនគួរពិនិត្យ​ឡើងវិញជា​បន្ទា​ន់លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លនិងបក្ខពួក​ប្រព្រឹត្ត​ពំពើ​ពុករលួយតា​មអំពើ​ចិត្ត

By | December 26, 2018

ប្រភពពី​មន្ត្រីរាជការ​នៅ ក្នុង​មន្ទីរ​សាធារណការ​និង​ ដឹកជញ្ជូន​ខេត្តកណ្ដាល  បាន​បង្ហើប​ឲ្យ​ដឹងថា  បច្ចុប្បន្ន​លោក  ម៉ឹ ង យូ​ ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត កណ្ដាល កំពុង​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​ ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រ ថយន្ត​លើផ្លូវ​ជាតិ​ លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​៣​ទីតាំង​នោះ បានប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល ហើយ​ទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ទើប​ពួកគេ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​ទង្វើ​មិន​ប្រក្រតី​និង​រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ព្រមទាំង​បក្ខពួក​ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

ករណី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ត្រូវបាន​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល មួយចំនួន​បង្ហើប​ឲ្យ​ដឹងថា​គឺ​ដោយសារ​លោក ម៉ឹង យូ​ឡេង អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ដូច្នេះហើយ​ទើប​លោក ម៉ឹង យូ​ឡេង ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ លើផ្លូវ​ជាតិ​លេខ​៣ និង​លើផ្លូវ​ជាតិ​លេខ​៤ ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​គឃ្លើន​។ ជាងនេះទៅទៀត​បច្ចុប្បន្ន​លោក ម៉ឹង យូ​ឡេង កំពុង​ប្រើ​តួនាទី​និង​អំណាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ហើយ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជាច្រើន​កន្លែង​ក្នុង​ខេត្តកណ្ដាល កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ការដែល​លោក ម៉ឹង យូ​ឡេង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។ ដូច្នេះហើយ​ទើប​លោក ម៉ឹង យូ​ឡេង បណ្ដោយ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ភូមិ​ព្រះពុទ្ធ លើផ្លូវ​ជាតិ​លេខ​៣ ភូមិ​កំពង់ទួល និង​លើផ្លូវ​ជាតិ​លេខ​៤ ជិត​សាលាស្រុក​អង្គស្នួល គាប​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម តាម​អំពើ​ចិត្ត​។ ទោះបី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ទុក​លើ​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ពួកគេ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​៣​កន្លែង​នោះ ដោយ​គ្មាន​ការរំខាន​។

​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ទៀតថា ការដោះដូរ​ទីតាំង​អង្គភាព​ស្ពាន​-​ថ្នល់ នៃ​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល នាពេល​កន្លងមក​គឺ​លោក ម៉ឹង យូ​ឡេង អាច​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​។ ដោយហេតុថា​ទីតាំង​ចាស់​មាន​ផ្ទៃដី​ប្រមាណ​២​ហិកតា​នៅក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ជា​តំបន់​ដែល​ដី​មានតម្លៃ​ខ្ពស់ ហើយ​ទីតាំង​ថ្មី​នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ចូល​ពី​ផ្លូវជាតិ​លេខ​២១ ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​។ ដូច្នេះ​ការដោះដូរ​ទីតាំង​នោះ​កំពុង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សង្ស័យ​យ៉ាងច្រើន​ពី​ភាពមិនប្រក្រតី​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មិនគួរ​មើលរំលង​នោះឡើយ​។ (បឋម)

Leave a Reply

Your email address will not be published. Required fields are marked *