លោក​ អូន ​ព័ន្ធមុនីរ័ត្នរដ្ឋ​មន្ត្រីក្រសួងសេ​ដ្ឋកិច្ចនិងហិ​រញ្ញវត្ថុមិនគួរ​មើលរំលង​លោក វ៉ូ វ​ណ្ណាប្រធានសា​ខាគយខេត្ត​កណ្ដាល​ប្រព្រឹត្តអំពើពុក​រលួយដុះ​ស្លែរ

By | September 20, 2018

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ ក្នុង​ខេត្តកណ្ដាល បាន​បង្ហើប​ឲ្យ​ដឹង​ថា  រយៈពេល​ប៉ុន្មាន​ខែ​ចុង ​ក្រោយនេះ​ឈ្មួញ​ ធំៗ​មួយ ចំនួន​នាំចូល​ទំនិញគេចពន្ធ  ទំនិញ​បង់ពន្ធ​មិន​គ្រប់  និង​ទំនិញ​ខុសច្បាប់ ​តាម​ច្រក​ជ្រៃ​ធំ​និង​ ច្រក​ក្អម​សំណ កាន់ តែ​ច្រើនឡើងៗ​។  អាច​និយាយបានថា​ ក្រោយពេល​ទទួលបាន​តំណែង​ជា​ ប្រធាន​សាខាគយ​ខេត្ត កណ្ដាល  រួចមក​គឺ​លោក   វ៉ូ វណ្ណា និង​បក្ខពួក​ឃុបឃិត​គ្នា​ ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។  ជាពិសេស​លោក  វ៉ូ វណ្ណា បាន​បើកដៃ​ឲ្យ​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្តកណ្ដាល ធ្វើ​សកម្មភាព​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឆ្លងកាត់​គ្រប់​ច្រក​ផ្លូវ​ក្នុង​ខេត្តកណ្ដាល ចូលមក​រាជធានី​ភ្នំពេញ ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​។ មានការ​រិះគន់​ចំៗ​ថា​លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ​និង​ខេត្តកណ្ដាល មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​នោះទេ​ហើយ​ចាត់ទុក​ឈ្មួញ​ទាំងនោះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ​ខេត្តកណ្ដាល ជាបន្ទាន់​ព្រោះ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ឆ្លងកាត់​ខេត្តកណ្ដាល កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ច​ណូ​ល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​

​ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ​ខេត្តកណ្ដាល កំពុង​ប្រើប្រាស់​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ក្អម​សំណ និង​ច្រក​ជ្រៃ​ធំ បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមតែ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​មេ​គយ​ប្រចាំ​ច្រក​ក្អម​សំណ ស្រុក​លើកដែក និង​ច្រក​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​ក្រុម​ឈ្មួញ​យ៉ាង​សុខ​ស្រួល​។ ការដែល​មេ​គយ​នៅ​ច្រក​ក្អម​សំណ និង​ច្រក​ជ្រៃ​ធំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ​ខេត្តកណ្ដាល ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក វ៉ូ វណ្ណា មេ​គយ​ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក វ៉ូ វណ្ណា ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព គឺ​គ្រប់​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ឆ្លងកាត់​ខេត្តកណ្ដាល ត្រូវ​បង់លុយ​តាម​ការកំណត់​មិនអាច​គេចវេះ​បានឡើយ​។ ទន្ទឹមនឹងនេះ​លោក វ៉ូ វណ្ណា បាន​ឃុបឃិត​ឲ្យ​មន្ត្រី​គយ​ចល័ត​ខេត្តកណ្ដាល គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦ ស្រេច​តែ​អំពើ​ចិត្ត​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ឈ្មួញ​មួយចំនួន​អត់ធ្មត់​តទៅទៀត​លែង​បាន​រួច​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ​ខេត្តកណ្ដាល ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ដឹងឮ​ក៏ដូចជា​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ បើ​មិន​ដូច្នេះ​ទេ​លោក វ៉ូ វណ្ណា ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាមិនខាន​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *