លោក​ អេង រស់ ប្រធាន​ស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្តផ្លូវជាតិ​លេខ៦ស្រុកស​ន្ទុកខេត្តកំព​ង់ធំល្បីល្បាញខាង​ពុករលួយមិន​ញញើតអង្គភាព​ប្រឆាំងអំ​ពើពុករលួយ

By | May 7, 2020

មន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា ការដែលលោក អេង រស់ ប្រធាន​ស្ថានីយ៍ជញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺ​ដោយសារមានការឃុបឃិ​តបើ​កដៃពីលោ​ក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ។ ប្រភពបានឲ្យដឹងទៀតថា លោក ជូ កុល្លា ប្រធា​នមន្ទី​រ​សាធារណការខេត្តកំពង់ធំ មិនត្រឹមតែល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយប៉ុណ្ណោះទេ គឺថែមទាំងហ៊ាន​ផ្គើនជាមួយលោក សុខ លូ អភិបាលខេត្តកំពង់ធំ ទៀតផង។ ជាពិសេសលោក ជូ កុល្លា តែង​ប្រើ​ឈ្មោះ​លោក ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីការពារទង្វើ​មិនប្រ​ក្រតីនិងអំពើ​ពុករលួយ​របស់ខ្លួន​យ៉ាងក្រអឺ​តក្រទមដោយគ្មានសេចក្តីអៀនខ្មាស។

បើទោះបីរឿងអាស្រូវពុករលួយយ៉ាងពេញបន្ទុករបស់លោក អេង រស់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្តផ្លូវ​ជាតិលេខ៦​ ​ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក សេង​ ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនចាត់វិធានការទប់ស្កាត់ឡើយ។ ជា​ងនេះទៅទៀតក្នុង​ដំណាក់កាលដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការដក​ហូតតំណែងប្រធា​នស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមបណ្តាខេត្តមួយចំនួន ដែលល្បីល្បាញខាងពុករលួយ គឺលោក អេង រស់ អាចរួចផុតពី​ការដកហូតតំណែងយ៉ាងសុខស្រួល។ ប្រការនេះហើយទើបលោក អេង រស់ បន្តសាងភាពល្បី​ល្បាញខាងពុករលួយយ៉ាងពេញបន្ទុកដដែល ព្រោះអាងមានខ្នង​បង្អែករឹងមាំចាំជួ​យការពារនិងជួយ​ដោះស្រាយគ្រប់ពេល។

ប្រភពពីក្រុមឈ្មញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញនិងដឹកជញ្ជូនកសិផលឆ្លងកាត់ផ្លូវជាតិលេខ៦ ស្រុកសន្ទុក ខេត្តកំពង់ធំ​ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកលើសទម្ងន់​ ឬមិនលើសទម្ងន់​ក៏ត្រូវបង់លុយតាមកា​​រកំណត់របស់លោក អេង រស់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក មិនអាចត​វ៉ា​បានឡើយ។ ផ្ទុយទៅវិញលោក អេង រស់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ភូមិត្រើយម៉្យាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ឃុបឃិតឲ្យឈ្មួញដែលប្រើប្រាស់រថយន្តធុនធំផ្ទុកលើសទម្ងន់ បើកបរឆ្លងកាត់មុខស្ថានីយ៍​ដោយមិនចាំបាច់ចូលថ្លឹងឲ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ។ បញ្ហានេះលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរពិនិត្យឡើងវិញជា​បន្ទាន់ព្រោះរឿង​អាស្រូវពុករលួយ​​របស់លោក អេង រស់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក។មានត

Leave a Reply

Your email address will not be published. Required fields are marked *