លោក គឹម រស្មី ជា​ក្លើ​ដ៏​ស្និទ្ធស្នាល និង​នាយ​ស្នងការដ្ឋាន​កណ្ដាល​យុត្តិធម៌​របស់​គណៈកម្មកា​រ​បង្ក្រាប​បទ​ល្មើស​ធនធានធម្មជាតិ​ថ្នាក់ជាតិ ! ​ទើប​ភាព​អសកម្ម​រឧត្តមសេនីយ៏ គឹម រស្មី ពុករលួយ​កាង​មេ​ឈ្មួញ​ឈើ ហ៊ូ​វ ជី​វៃ និង ណុង​ណាក់ (​ជា​មន្ត្រី​ប៉េអឹម​)​ក្រោម​ឧិវាទ​មិន​ត្រូវ​បាន​បង្ក្រាប !

By | December 21, 2018

ឥឡូវនេះ លោក គឹម រស្មី បើកភ្លើង​ខៀវ អោយ  ហ៊ូ​វ ជី​វ៉ៃ និង ណុង ណាក់ (​ហៅ​អា​ណាក់​ក្បាល​ធំ​)​ដឹក​ឈើ​ចេញ​កក្រើក​ខេត្ត​រតនគិរី ទៀតហើយ ក្រោម​ការ​ធ្វើ​មិនដឹង​មិន​ឭ យ៉ាង​ស្រណុក​សុខ​ស្រួល​បំផុត​របស់​គណ​អភិបាលខេត្ត​ជនជាតិ ថង សាវុន ។​

​ជុំវិញ​បញ្ហា​ភាព​អសកម្ម នឹង​អសមត្ថភាព​ទាំង​ប៉ី​ទាំង​ទ្រ របស់​គណ​អភិបាលខេត្ត​រតនគិរី ថង សាវុន និង គឹម រស្មី ជា​នាយ​អាវុធហត្ថ ព្រមទាំង​ជំនាញ​ពាក់ព័ន្ធ​បង្ក្រាប​បទល្មើស​ក្នុង​ខេត្ត​រតនគិរី ទាំងមូល​នេះ វា​ជា​ករណី​រួមដៃគ្នា​ឃុប​ឃឹត​មួយ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ខ្សែបណ្ដោយ​ទូទាំង​ខេត្ត ដែលឧ​ប​ក្រឡាហោម ស ខេង លោក​ប្រត្តិកម្ម​យ៉ាងខ្លាំងៗ​ទៅ នឹង​វិនាសកម្ម​បទល្មើស​ព្រៃឈើ នៃ​ភាគ​ឥ​សាន្ត ក៏ដូចជា​ទូទាំង​ប្រទេស​កន្លងមក ជុំវិញ​បញ្ហា​ភាព​អសកម្ម នឹង​អសមត្ថភាព​ទាំង​ប៉ី​ទាំង​ទ្រ របស់​គណ​អភិបាលខេត្ត​រតនគិរី ថង សាវុន គឹម រស្មី ជា​នាយ​អាវុធហត្ថ និង​ជំនាញ​ពាក់ព័ន្ធ​បង្ក្រាប​បទល្មើស​ក្នុង​ខេត្ត​រតនគិរី ទាំងមូល​នេះ ។ ដូច្នេះ​បញ្ហា​នេះ វា​គឺជា​ករណី​រួមដៃគ្នា​មួយឃុប​ឃឹត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ខ្សែបណ្ដោយ​ទូទាំង​ខេត្ត​តែ​ម្ដង​ដែល​មហាផ្ទៃ ថ្ថា​ប័ន​កំពូល​ច្បាប់ នឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​ត្រូវ​អត់​ឧិ​ន​ជន​ពាក់ព័ន្ធ​បាន​រួចខ្លួន​ជាដាច់ខាត ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ សម្រាប់​អង្គភាព​របស់​យើង មិន​ថា​តែ​ប្រជាពលរដ្ឋ សកម្មជន​ព្រៃឈើ  NGO ឫ​អង្ក​ការការពារ​ព្រៃឈើ​នោះទេ ! អ្នក​ទាំងអស់​គ្នា​សុទ្ធតែ​មាន​ចំណែក​ចូលរួម​អបអរសាទរ​ជាមួយ នឹង​លោក​ឧបមហា​ផ្ទៃ ក្រឡា​ហោម ស ខេង ទាំ​អស់​គ្នា​ហ្នឹង ! យ៉ាងណា​ម៉ិញជាការ​សំណូមពរ បើ​លោក​ឧបក្រ​ឡា​ហោម ចង់​អោយ​ករណី​ប្រត្តិកម្ម​មាន​ប្រសិទ្ធិភាព​១%​នោះ គួរតែ​អនុវត្ត​ន៏​ដាក់​វិធាន​ច្បាប់​អោយ​បាន​ភ្ជាប់​ភ្ជួន​ផង ។

​ជាក់ស្ដែង​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ខ្សែបណ្ដោយ​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រតនគិរី ទាំងមូល មិន​ថា​ជា​តំណាងរាស្ត្រ ជា​ជំនាញ​បង្ក្រាប នោះទេ ! និយាយ​ជា​រួម​សុទ្ធតែ​មាន​ជាប់​ពាក់ព័ន្ធ នឹង​បទល្មើស​ទទួល​សូកប៉ាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រឆាំង​អំពើពុករលួយ​ទាំងអស់ មិន​ថា​ជា​ជំនាញ​តុលាការ ឫ​ជំនាញ​បរិស្ថាន​នោះទេ ! គឺ​សុទ្ធតែ​មាន​មុខ​ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើពុករលួយ​ចោរកម្ម​លួចជាតិ​ជាមួយ​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​ទាំងអស់ ។ ព្រោះថា ៖ មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ ណុង ណាក់ (​ឫ​អា​ណាក់​ក្បាល​ធំ​)​និង​បរិវារ បក្ខពួក​មិន​ត្រឹប​តែ​តែ​ជា​ចោរ​មេ​ឈ្មួញ​លួច​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​វិនាសកម្ម​រង្គៀល​ប៉ុណ្ណោះ​ទេ ! ថែម​ទាំង​ជា​មេចោរ មេក្លោង​លួច​គៃបំបាត់​ពន្ធ​រដ្ឋ​លើ​ញើស​ឈាម​រដ្ឋ​ជា​យូរ​ឆ្នាំ​មកហើយ​ទៀតផង ដែល​គ្រប់​ភាគី​ជនជាតិ​ខ្មែរ​ត្រូវតែ​ដឹង មិនចាំបាច់​ថា​ទាល់តែ​មាន​ការ​គូស ឫ​ចង្អុលបង្ហាញ​ពី​ក្រុម​ជំនាញ​ព្រៃឈើ​បានដឹងថា ៖ អា​ពួក​មេ​ឈ្មួញ​នោះ​ព្រមទាំង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​គឺ​សុទ្ធតែ​ជា​ឧក្រឹដ្ឋ​បង្ករ​វិនាសកម្ម​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្ដរាយ និង​ជា​ចោរលួច​ស៊ី​ញើស​ឈាម​ជាតិ​នោះ​ទេ ! ។​

​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ជា​ខ្សែបណ្ដោយ​នេះ​ផងដែរ មានការ​ស្នើ​ឡើង​អោយ​ប្រធាន​គណកម្មាការ​ដឹកនាំ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់ជាតិ នាយ​ឧត្តមសេនីយ៏​អគ្គមេបញ្ជាកា​រ​អាវុធហត្ថ​ផ្ទៃ​ប្រទេស គួរតែ​ពិនិត្យ​ឡើងវិញ ពី​ភាព​អសកម្ម​ទាំងនេះ ចំពោះ​ក្រុមមន្ត្រី និង​ជំនាញ​ក្រោម​ឧិវាទ សួរថា ៖ តើ​មាន​ជាប់​ពាក៉ព័ន្ធ​និង​ជំនួញ​បទល្មើស​ព្រៃឈើ​រប​ស់​ពួក​ឈ្មួញ អា​វ៉ៃ និង អា​ណាក់ ព្រមទាំង​បក្ខពួក​ឫ​ទេ ? ដូចជា​លោក ឧត្តមសេនីយ៏ គឹម រស្មី ជន​នេះ​គឺជា​នាយ​អាវុធហត្ថ​ថ្នាក់​ខេត្ត​ឈន​មុខ ដែល​គួរតែ​កោះអញ្ជើញ​មុខ​គាត់​មក​សាកសួរ​នាំ​មុនគេ ព្រោះ​តែ​គាត់​ជា​អនុប្រធាន​គណកម្មាការ​បង្ក្រាប និង​ជា​អ្នក​ចាប់​ចង​បង្ក្រាប​ផ្ទាល​ផង មិន​ត្រឹមតែ​មិន​បង្ក្រាប​ទេ កន្លងមក និង​ឥឡូវ​បច្ចុប្បន្ន បែរជា​ត្រូវ​គេ​រកឃើញ​ថា​គាត់​មាន​ការពាក់ព័ន្ធ​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ក្រុម​ឈ្មួញ​ក្នុង​បទល្មើស​វិនាសកម្ម​ព្រៃឈើ​យ៉ាង​រង្គៀល​ក្នុង​ខេត្ត​រតនគិរី ទៀតផង ។​

​គួររំលឹកថា ៖ ថ្មីៗ​កន្លងទៅនេះ ឧបក្រ​ឡា​ហោម ស ខេង បាន​ធ្វើ​ការព្រមាន​ធ្ងន់ៗ​ទាក់ទង​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​នៅក្នុង​ខេត្ត​ភាគ​ឦសាន តែ​ផ្ទុយទៅវិញ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ទំនង​ញៀន​ញ៉ាម​នឹង​ការប្រព្រឹត្ត​ពុករលួយ​បាន​បណ្តោយ​ឲ្យ​មេ​ឈ្មួញ​ល្បី​ឈ្មោះ​ប្រចាំខេត្ត​នេះ បន្ត​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ជនជាតិភាគតិច​ជាប់​នឹង​ព្រំដែន​ស្ទើវិនាស អន្តរាយ ដោយ​គ្មាន​រអែង​ថ្នាក់ដឹកនាំ​ជាតិ​ឡើយ​។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជា​សហគមន៍​បានឲ្យដឹងថា ៖ សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ពី​ក្រុម​ឈ្មួញ​មាន​អំណាច​បាន​ធ្វើឡើង នៅ​ចំណុច​ភូមិ​មា​លូ ភូមិ​ភិ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស និង​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។

​បើ​យោង​តាម​សេចក្តីរាយការណ៍​បន្តទៀត​ថា ៖ មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ ណុង វណ្ណះ និង​ឈ្មោះ ហូ ជី​វ៉ៃ ដែល​ជា​មន្ត្រី​អាវុធហត្ថ​ផង​នោះ ដែល​ទំនង​មាន​ការបើក​ដៃ​ពី​សំណាក់​លោក ថង សាវុន ជា​គណ​អភិបាលខេត្ត និង​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ផង ថា​ឈ្មួញ​បាន​ចំណាយលុយ​បង់​ជា​ខែ បង់​ជា​ក្បាល​ឡាន​ក្នុង​ឡាន​មួយ ០១​ជើង ជាង​៣០០០ ដុល្លារ​ក្នុង​មួយ​រថយន្ត​ប្រកុងទៅ​ឲ្យ​ស្ថានប័ន​ជំនាញ​ពាក់ព័​ន្ធ ក្នុង​ខេត្ត​ចំនួន ១៩ ស្ថាប័ន ដែល​ដេក​អង្គុយចាំ​រាប់​ក្បាល​ឡាន​យកលុយ ជាប្រចាំ ជា​ថ្នូរ​និង​ការ​មិន​រាយ​ការ​អោយ​ថ្នាក់លើ​ដឹង និង​ធ្វើ​ជា​មិនដឹង​មិន​ឭ ឫ​មិន​បង្ក្រាប​មុខ​ជំនួញ​ឈើ​ខុសច្បាប់​ដឹក​ទៅ​លក់​នៅ​ព្រំដែន​យួន​ជា​ប្រចាំ​របស់​មេ​ឈ្មួញ​ធំ អា​វ៉ៃ អា​ណាក់ (​ហៅ​អា​ណាក់​ក្បាល​ធំ​)​ជា​យូរ​ឆ្នាំ​មកនេះ​។​

​សេចក្ដី​រាយ​ការ​ដដែល​បាន​បន្តទៀតថា ៖ កន្លង​មក​មេ​ឈ្មួញ​ឈើ​ដ៏​មាន​អំណាច​ទាំង​ពីរ​នាក់​ខាងលើ​បានឲ្យ​មេកា​ររបស់​ខ្លួន​ម្នាក់​ឈ្មោះ ស៊ី នឿន ជា​អ្នកមើលការខុសត្រូវ​លើក​ម្មករ​កាប់​ឈើ​ដែល​ជា​ជនជាតិ​យួន ។ ហើយ​ដែល​ចូល​មក​ប្រដាប់​ដោយ​ម៉ាស៊ីន​ត្រង់​ស៊ីន័​ររាប់រយ​គ្រឿង និង​គ្រឿងចក្រ​ជិត ១០០ គ្រឿង​ផង​ដែរ បានធ្វើការ​ឈូសឆាយ និង​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ទាំង​បី​ភូមិ​ខាងលើ ទាំងថ្ងៃទាំងយប់​យ៉ាង​វិនាសកម្ម​បំផុត​ដោយ​គ្មាន​ការទប់ស្កាត់​ពី​សំណាក់​ជំនាញ​ទាល់តែសោះ ។ ហើយ​ឈើមូល​ប្រភេទ ស្រឡៅ ផ្ចឹក សុ​ក្រំ គគីរ ត្រូវ​គេ​កាប់ និង​ដឹកចេញទៅ​លក់​នៅ​ព្រំដែន​យួន តាម​ផ្លូវ​ភូមិ​ភិ ចំណុច​បង្គោល​ព្រំដែន​លេខ ២៥ តាម​ប៉ុស្តិ៍​ហ្វាតាំ ក្នុង​មួយ​ថ្ងៃៗ​មិនតិច​ជាង​៥០​រថយន្ត​ប្រកុង​ឡើយ ។​

​បញ្ហា​នេះ​ដែរ ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ ដែល​រស់រាន​និង​អាជីវកម្ម​ចល័ត​បានឲ្យដឹងថា ៖ ព្រៃ​សហគមន៍​ភូមិ​ប៉ា​ដល់ គឺ​សំបូរ​ទៅ​ដោយ​ដើមឈើ​ធំៗ មាន​តម្លៃ​រាប់​រយ​ហិកតា ដែល​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ គោរពបូជា​បំផុត ណឹង​ជា​ច្រើន​ជំនាន់​មក​ហើយ​នោះ កំពុង​ទទួល​រង​ការ​អារ​រំលំ​យក​ឈើ​មាន​តម្លៃ​ធ្វើ​អាជីវកម្ម ដោយ​គ្មាន​ការអនុវត្ត​ច្បាប់​។​

​មិនតែប៉ុណ្ណោះ ជនជាតិដើម​រូបនេះ​បាន​បន្តថា ៖ មេ​ឈ្មួញ​រកស៊ី​ឈើ​ដ៏​មាន​អំណាច​បាន​គំរាម​បង្ខំ​ប្រជា​សហគមន៍ ឲ្យទទួល​យកលុយ​ក្នុង​មួយ​គ្រួសារ​ចាប់ពី ៥០ ម៊ឺន​រៀល​ដល់ ១​លាន​រៀល ជា​ថ្នូរ​ក្នុងការ​កាប់​យក​ឈើ ហើយ​ថា​បើ​ពួកគាត់​មិន​យក​ក៏​គេ​នៅតែ​កាប់​ឈើ​យកទៅ​លក់​ដដែល​ជា​ដដែល​បើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​អើពើ​ផង​នោះ​។​

​ហើយ​ជុំវិញ​ប​ញ្ហ​នេះដែរ លោក​មេឃុំ​សេ​សាន​លោក សេ​វ ស្វែង ទទួលស្គាល់ ថា ៖ អ្នកភូមិ​ជាង ១​រយ​គ្រួសារ ពិតជា​បាន​ទទួល​ប្រាក់​ពី​ឈ្មួញ ជា​ថ្នូរ​អនុញ្ញាតឲ្យ​គេ​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ភូមិ​ប៉ា​ដល់​។ យ៉ាងណា​អាជ្ញាធរ​ឃុំ មិន​គាំទ្រ​ចំពោះ​ការលក់​ព្រៃឈើ​នោះ​ទេ តែ​មិន​អាច​ហាមឃាត់​សហគមន៍​បាន ហើយ​លោក​បាន​ផ្តល់​ដំណឹង​រឿង​នេះ​ទៅ​ថ្នាក់លើ​ដែរ​។​

​ជុំវិញ​ករណី​នេះ​មន្ត្រី​អាវុធហត្ថ​ខេត្ត​រតនគិរី មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សិប​ប្រាប់​អង្គភាព​យើង​អោយដឹងថា ៖ កន្លងមក​មាន​អង្គភាព​សារព័ត៌មាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ធ្វើ​ការចុះផ្សាយ​ពី​សកម្ម ភាព​រកស៊ី​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ​ល្បី ឈ្មោះ​ទាំង​ពីរ​នាក់​ខាង​លើក្តី តែ​ហាក់​គ្មាន​សញ្ញាណ​ណា​មួយ​ថា ៖ ចៅហ្វាយខេត្ត​លោក ថង សាវុន និង​លោក គឹម រស្មី យក​វិធានការ​ច្បាប់​ទៅ​អនុវត្តន៍​លើ​បុគ្គល​ទាំង​ពីរ​រូប​នេះ​អោយមាន​ប្រសិទ្ធិភាព​ឡើយ ។ ហើយ​បញ្ហា​បែប​នេះ​បាន​បង្ក​ឲ្យមាន​ការមន្ទិល​សង្ស័យ​ថា ៖ ទាំង​បទល្មើស​ព្រៃឈើ ទាំង​លួច​ពន្ធ​ព្រៃឈើ គៃបំបាត់​ពន្ធ​ព្រៃឈើ ថា លោក ថង សាវុន និង លោក គឹម រស្មី អាច​ជា​ម្ចាស់​ភាគហ៊ុន​មួយ​ដ៏​ធំ ជាមួយ​មេ​ឈ្មួញ ក្នុង​ជំនួញ​បទល្មើស​ព្រៃឈើ​យ៉ាង​ទ្រង់ទ្រាយ​ធំ​ខុស​ច្បាប់​ក្នុង​ខេត្ត​រតនគិរី ជា​យូរ​ឆ្នាំ មូលហេតុ​ជាក់ស្ដែង​នេះ មិន​ចាំបាច់​មាន​ការ​ប្រត្តិកម្ម​ពី​សំណាក់ ឧបក្រ​ឡា​ហោម មហាផ្ទៃ​នោះ​ទេ បើ​លោក គឹម រស្មី ជា​អនុ​គណកម្មាការ​ឯកភាព​បង្ក្រាប​ថ្នាក់​ខេត្ត​ផ្ទាល់​ផង មិន​បង្ក្រាប​ផង​នោះ គេ​សួរ​ថា​៖ តើ​វា​មាន​អាថ៌កំបាំង​អ្វី ។​

​ដូចជា​បញ្ហា​អាថ៌កំបាំង​មួយទៀត​ដែល​កំពង់តែ​បែកធ្លាយ​,​ថា ៖ តើ​ត្រូវ​ទម្លាយ​ជា​សាធារណ​បែបណា ឫ អត់ ? ថា​លោក គឹម រស្មី ជា​ក្លើ​ដ៏​ស្និទ្ធស្នាល និង​នាយ​ស្នងការដ្ឋាន​កណ្ដាល​យុត្តិធម៌​របស់​គណះកម្មការ​បង្ក្រាប​បទស្មើស​ធនធា​ន​ធម្មជាតិ​ថ្នាក់ជាតិ ! ជា​មិត្ត​ភ័ក្ដ្រ​ដ៏​ជិតដឹត និង​លោក​ស្នងការ​ថ្នាក់ជាតិ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ! អ៊ីចឹង​តើ បានជា​កំហុសឆ្គង​ការ​អសមត្ថភាព​របស់ បុគ្គល គឹម រស្មី មិន​ត្រូវ​បាន​ចាប់កំហុស​នោះ ៕
​ដោយ ស ថ្លា​

Leave a Reply

Your email address will not be published. Required fields are marked *