លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យប្រព្រឹត្តអំពើពុករលួយមិនញញើតអង្កភាពប្រឆាំងអំពើពុករលួយសោះឡេីយ?

By | September 13, 2021
ឧត្តរមានជ័យ ÷ ប្រភពពីមន្រ្តីរាជការក្នុងអង្គភាពសាខាពន្ធដារខេត្តឧត្តរមានជ័យ បានឲ្យដឹងថា÷ មកដល់ពេលនេះលោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ នៅតែប្រើតួនាទី​និងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញ ទំហឹងដដែល។
តាមប្រភពបានបញ្ជាក់ទៀតថា÷ ចំណាត់ការរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅលើលោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរ មានជ័យ គឺជារឿងលេងសើចសុទ្ធសាធ។ ដោយហេតុថា បច្ចុប្បន្នលោក ជុំ សំនិត នៅតែមានតួនាទីជាប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ ហើយប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។
បេីតាមប្រភពស្និទ្ធនឹងលោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ដោយសារលោក ជុំ សំនិត មានខ្នងបង្អែកដ៍រឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ទើបលោក ជុំ សំនិត ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។
ជាក់ស្តែងលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយរបស់លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។
គួររំលឹកដែរថា កន្លងមករឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់។
ប៉ុន្តែលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា សម្ងំស្ងាត់ឈឹងហេតុនេះហើយទើបប្រភពខ្លះបង្ហើយឲ្យដឹងថា លោក គង់ វិបុល ជាបង្អែករឹងមាំរបស់លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ ដែលល្បីល្បាញខាងពុករលួយ។
បេីតាមប្រភពស្និទ្ធនឹងលោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា÷ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ជុំ សំនិត និងបក្ខពួកជាប្រភពចំណូលរបស់លោក គង់ វិបុល?។(មានត)…!។

Leave a Reply

Your email address will not be published. Required fields are marked *