លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមុន?

By | September 5, 2021
បន្ទាយមានជ័យ៖ ​ប្រភពពីមន្រ្តីគយក្នុងខេត្តបន្ទាយមានជ័យ បានបង្ហើបឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក ញឹក ប៊ុនលេខ អាចកាន់តំណែងជាមេគយច្រកទ្វារតំបន់បឹងត្រកួន ឡើងដុះស្លែហើយប្រព្រឹត្តអំពើពុករលួយពេញទំហឹង។
ប្រភពបានឲ្យដឹងទៀតថា មេៗគយនៅក្នុងខេត្តបន្ទាយមានជ័យ មិនហ៊ានប៉ះពាល់លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន នោះទេព្រោះអំពើពុករលួយរបស់លោក ញឹក ប៊ុនលេខ ជាប្រភពចំណូលរបស់មេគយធំៗក្នុងអគ្គនាយកដ្ឋានគយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផងព្រោះបច្ចុប្បន្នលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន នៅតែល្បីល្បាញរឿងពុករលួយខ្លាំងជាងមុនទៅទៀត។
ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារតំបន់បឹងត្រកួន ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន នៅតែប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពស្និទ្ធនឹងលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន បានឲ្យដឹងថា មេគយធំៗក្នុងខេត្តបន្ទាយមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ញឹក ប៊ុនលេខ​ ធ្វើអ្វីៗតាមអំពើចិត្ត។ ជាងនេះទៅទៀតលោក គុណ ញឹម អគ្គនាយកគយ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន នៅឡើយទេ។
ប្រភពស្និទ្ធនឹងលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន បានឲ្យដឹងថា ឈ្មួញធំៗច្រើននាក់នៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកបឹងត្រកួន យ៉ាងពេញបន្ទុក។ ការដែលឈ្មួញទាំងនោះអាចដឹកជញ្ជូនទំនិញទៅដល់គោលដៅគឺមានការឃុបឃិតជាមួយក្រុមមន្រ្តីគយចល័តខេត្តបន្ទាយមានជ័យ និងគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផងដែរ។ ជាងនេះទៅទៀតតាមច្រករបៀង ក្បែរៗច្រកទ្វារតំបន់បឹងត្រកួននៅតែមានឈ្មួញនាំចូលទំនិញខុសច្បាប់និងទំនិញគេចពន្ធយ៉ាងគឃ្លើនព្រោះមានការបើកដៃពីលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកបឹងត្រកួន និងសមត្ថកិច្ចពាក់ព័ន្ធ។

Leave a Reply

Your email address will not be published. Required fields are marked *