លោក ផាត់ វី​រះប្រធានការិយាល័យនគរបាល​អន្តោប្រវេសន៍ច្រក​អន្តរជាតិ​ព្រំនិងបក្ខពួកប្រព្រឹត្តអំពើពុករលួយ

By | April 14, 2019

ខេត្ត​ប៉ៃលិន ៖ លោក ផាត់ វី​រះ ប្រធានការិយាល័យ នគរបាល​អន្តោប្រវេសន៍ ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ដែល​ទើប ឡើងកាន់តំណែង ជំនួស​លោក សួស សុខ​ដា​រា កំពុង​រង​នូវ ការរិះគន់ ពី​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន ដឹកជញ្ជូន​ទំនិញអំពី​ការចាត់ចែង​ឲ្យ មន្ត្រីនគរបាល ជា​ដៃជើង របស់ខ្លួន ប្រមូល​សេដ្ឋកិច្ច តាមរយៈ ការធ្វើ​ស្ថិតិ ដើម្បី​កេណ្ឌ ក្រុម​ឈ្មួញ ក្រុមហ៊ុន ដឹកជញ្ជូន ទំនិញ ដែល​រកស៊ី បង់ពន្ធ​មិន​គ្រប់ និង​នាំចូល ទំនិញ​ឆ្លងកាត់ ខុស​ម៉ោង រដ្ឋបាល   ត្រូវ​គិតគូរ​សេវា ដើម្បី​ជៀស ពី​ការបិទ​បា​រ៉ា​ស ឬ​រំខាន ដល់​ការ ដឹកជញ្ជូន​។​

​មន្ត្រី​សាលាខេត្ត​ប៉ៃលិន បាន​លួច​បង្ហើប​ថា យោងតាម​អនុក្រឹត្យ លេខ​៦៤ ម​សន មន្ត្រីនគរបាល អន្តោប្រវេសន៍ ច្រក​អន្តរជាតិ គឺមាន​តួនាទី ត្រួតពិនិត្យ រាល់​មធ្យោបាយ ទំនិញ​ចេញ​-​ចូល អ្នកដំណើរ ភ្ញៀវ​ជាតិ​-​អន្តរជាតិ ប្រថាប់ត្រា​លើ លិខិតឆ្លងដែន (​ទិដ្ឋាកា​) ទប់ស្កាត់​ការហូរចូល រាល់​ជនអន្តោប្រវេសន៍ ខុសច្បាប់ និង​ផ្តល់​ទិ​ដ្ឋ​កា ភ្ញៀវ​ចូល​ប្រទេស​។ ប៉ុន្តែ​លោក ផាត់ វី​រះ ដែល​ទើប​មក កាន់តំណែង​នេះ ប្រហែលជា​ត្រូវ ចំណាយ​កញ្ចប់ ដើ​ម្បិ​បាន​តំណែង ក៏​បង្កើត​ឲ្យ​មាន យុទ្ធសាស្ត្រ ទាញយក លាភសក្ការៈ  ទាំង​បំពាន ទៅនឹង​តួនាទី ភារកិច្ច​របស់ខ្លួន ដែលមាន​ចែង ក្នុង​អនុក្រឹត្យ​លេខ ៦៤​ម​សន ។​

​លោក ផាត់ វី​រះ ក៏​បណ្តែតបណ្តោយ ឲ្យ​មន្ត្រី​របស់ខ្លួន ធ្វើ​សកម្មភាព ជាន់ក​ពលរដ្ឋ អាជីវករ តូចតាច ដឹកទំនិញ​តាម​រទេះ តម្រូវ​ឲ្យ​បង់លុយ ដោយ​គ្មាន​វិក្កប​ត្រ​នេះ បង្ក​ភាព​អសកម្ម ដោ​ផ​យ​គ្មាន ការកែទម្រង់​។ គេ​មានជំនឿថា មិនយូរ​ទេ ករណី​តម្រូវ ឲ្យ​ឈ្មួញ និង​ក្រុមហ៊ុន ដឹកជញ្ជូន​ទំនិញ ត្រូវ​បង់​ក្បាល​រថយន្ត ជូនទៅ​លោក ផាត់ វី​រះ អាច​នឹង​ផ្ទុះ​ធ្លាយ ខណៈ​ឈ្មួញ និង​ក្រុមហ៊ុន ដឹកជញ្ជូន​ខ្លះ មាន​សែស្រឡាយ ខ្នង​អ្នកធំ ក៏ដូចជា​មាន​ច​រឹក បោះ​នុយ​ឲ្យ​ត្រី​ធំ ។ ដូច្នេះ​ប្រសិនបើ លោក ផាត់ វី​រះ ត្រូវបាន​បង្ខំ ឬ​ជំរិត​ឈ្មួញ និង ក្រុមហ៊ុន​ដឹកជញ្ជូន តាម​ទំនើងចិត្ត ខ្លួន​ទាមទារ។បឋម

Leave a Reply

Your email address will not be published. Required fields are marked *