លោក ​សាន វិជ្ជាសា​រ៉ាវុធមេកាំកុ​ងត្រូលខេត្ត​បន្ទាយមានជ័​យជាអ្នក​ឃុបឃិតឲ្យ​ឈ្មួញ​ធំៗនាំចូល​ទំនិញ​ប្រភេទ​ចំណី​អាហារខូចគុណភាពនិង​មានលា​យសារធាតុគីមី​ចូលតា​មច្រក​ទ្វារអ​ន្តរជា​តិ?

By | January 18, 2019

មន្ត្រី​នៅក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ  បាន​លើកឡើងថា​ប្រសិនបើ​លោក  សាន វិជ្ជា​សា​រ៉ាវុធ  ប្រធាន​សាខា​ កាំកុងត្រូល មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ ទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញ​នាំចូល ​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូច គុណភាព​និង​មាន​លាយ​សារធាតុ​គីមី​នោះ គឺ​គ្មាន​ឈ្មួញ​ណា​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក សាន វិជ្ជា​សា​រ៉ាវុធ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារធាតុ​គីមី​តាម​ច្រកទ្វារ​អន្តរជាតិ​ក្នុង​មួយថ្ងៃៗ​រាប់សិប​តោន ហើយ​បែរជា​ដើរ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ប្រភេទ​ចំណីអាហារ​នៅលើ​ទីផ្សារ​ទៅវិញ​។ ដូច្នេះ​លោក ប៉ាន សូរ​ស័ក្ដិ ដែលជា​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មិនគួរ​មើលរំលង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ នោះឡើយ​ហើយ​ត្រូវ​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ប្រកបដោយ​ប្រសិទ្ធភាព​

 រឿងអាស្រូវ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ជាពិសេស​ទាក់ទង​ទៅនឹង​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព និង​មាន​លាយ​សារ​ធាតុគីមី​តាម​ច្រកទ្វារ​អន្តរជាតិ​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានត្រឹមតែ​ព្រមាន​ទៅលើ​លោក សាន វិជ្ជា​សា​រ៉ាវុធ តាមរបៀប​លេងសើច​ប៉ុណ្ណោះ​ហើយ​បណ្ដោយ​ឲ្យ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​។ ដូច្នេះ​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មិនគួរ​មើលរំលង​បញ្ហា​នេះ​ទេ​ព្រោះ​បច្ចុប្បន្ន​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ដែលជា​អគ្គនាយក​កាំកុងត្រូល នៅតែ​បណ្ដោយ​ឲ្យ​លោក សាន វិជ្ជា​សា​រ៉ាវុធ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នៅតែ​អាច​នាំចូល​ទំនិញ​ដូចជា ស្លាបមាន់ ជើងមាន់ ជង្គង់​មាន់ គ្រឿងក្នុង​ជ្រូក គ្រឿងក្នុង​គោ គ្រឿងក្នុង​មាន់ និង​ប្រហិត ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​។ ផ្ទុយទៅវិញ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បង្ក្រាប​តែ​ពលរដ្ឋ​ឬ​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ដូចខាងលើ​បន្តិចបន្តួច​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ លើស​នេះ​ទៅទៀត​លោក សាន វិជ្ជា​សា​រ៉ាវុធ តែង​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ប្រភេទ​ចំណីអាហារ​តាម​ទីផ្សារ ហើយ​រឹបអូស​ទំនិញ​ខូចគុណភាព​និង​មាន​លាយ​សារធាតុ​គីមី​យកទៅ​កម្ទេចចោល​ដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ទាំងនោះ​យ៉ាង​រលូន​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *