លោក ​អូន ព័​ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រ​សួងសេដ្ឋកិច្ចនិ​ងហិរញ្ញវត្ថុ និង​លោក ឱម ​យ៉ិនទៀងមិ​ន​គួរបណ្ដែត​បណ្ដោយ​ឲ្យលោ​ក​ វ៉ា សុធានិង​បក្ខពួកឃុប​ឃិតគ្នាប្រ​ព្រឹត្តអំពើ​ពុករលួ​យតា​មអំពើចិត្ត​

By | November 20, 2018

ប្រភពពី​ន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុរាជធានី​ភ្នំពេញបាន ​ឲ្យ​ដឹងថាច្រើន​ឆ្នាំ​មក នេះ​លោក  វ៉ា សុធា កំពុង​ ប្រើប្រាស់​តួនាទី​និង​អំណាច​រ បស់ខ្លួន​ដើម្បី​ប្រព្រឹត្ត​អំពើពុករ លួយ​យ៉ាង​គឃ្លើន​ដោយសារ​អាង​ មាន​ខ្នង បង្អែក​រឹងមាំ​នៅក្នុង​ស្ថាប័ន​សភាជាតិ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក វ៉ា សុធា និង​មន្ត្រីក្រោមឱវាទ​ដូចជា ប្រធាន​និង​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ​នៃ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ក្នុងការ​កាត់​ភាគរយ​ពី​គម្រោង​ចំណាយ​សម្រាប់​មន្ទីរ​និង​អង្គភាព​នានា​ចំណុះ​សាលា​រាជធានី​ភ្នំពេញ។ ជាងនេះទៅទៀត​រាល់​គម្រោង​ចំណាយ​សម្រាប់​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ សុទ្ធតែ​មានការ​បំប៉ោង​តួលេខ ហើយ​លោក វ៉ា សុធា និង​បក្ខពួក​អាច​កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ ។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក វ៉ា សុធា និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រាលដាល​តទៅទៀត​ឡើយ​

 ក្នុង​តំណែង​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ រយៈពេល​ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក វ៉ា សុធា បាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា ការដែល​លោក វ៉ា សុធា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​នៅក្នុង​ស្ថាប័ន​សភាជាតិ​ផងដែរ​។ ដូច្នេះហើយ​ទើប​មានការ​ជំរុញ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក វ៉ា សុធា និង​បក្ខពួក​ជាបន្ទាន់​។​

​ថ្មីៗ​នេះ​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ជាបន្ទាន់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក វ៉ា សុធា ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​ទាំងអស់​ទាក់ទង​ទៅនឹង​គម្រោង​ចំណាយ​នានា​សម្រាប់​មន្ទីរ​អង្គភាព​ចំណុះ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​។ ជាងនេះទៅទៀត​លោក វ៉ា សុធា ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ក្រុមហ៊ុន​ម៉ៅការ​គម្រោង​ផ្សេងៗ ក៏ដូចជា​ការប្រមូល​ភាស៊ី​តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ជាច្រើន​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក វ៉ា សុធា បាន​ឲ្យ​ដឹងថា រាល់​គម្រោង​ចំណាយ​សម្រាប់​មន្ទីរ​អង្គភាព​ចំណុះ​សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទោះបី​មាន​ទំហំ​ទឹកប្រាក់​តិច​ឬ​ច្រើន​ក៏ដោយ គឺ​ត្រូវ​កាត់​ភាគរយ​ឲ្យ​លោក វ៉ា សុធា ព្រមទាំង​បក្ខពួក​ទើប​អាច​បើក​សាច់ប្រាក់​យកទៅ​ចំណាយបាន​ទាន់ពេលវេលា​។ ប្រសិនបើ​មន្ត្រី​គណនេយ្យ​ក្នុង​អង្គភាព​និង​មន្ទីរ​ណា​មិន​ព្រម​កាត់​ភាគរយ​តាម​ការកំណត់​របស់លោក វ៉ា សុធា និង​បក្ខពួក​ទេនោះ​គឺ​មិន​ងាយ​បើក​បាន​សាច់ប្រាក់​យកទៅ​អនុវត្តន៍​គម្រោង​នានា​នោះទេ​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យឡើងវិញ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក វ៉ា សុធា ព្រមទាំង​បក្ខពួក​។ ប្រសិនបើ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ គឺ​លោក វ៉ា សុធា ព្រមទាំង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ក​កាន់តែខ្លាំង​ក្លា​ជាង​មុន​ជាច្រើនដង ​។(មានតភាគ)

Leave a Reply

Your email address will not be published. Required fields are marked *