លោក ​អ៊ុំ វណ្ណ​សុភគ៌ជាអ្នក​ឃុបឃិតឲ្យ​ក្រុមហ៊ុនលឹមរ៉ូ​យ៉ាល់កាប់ឈើ​និងដឹកជ​ញ្ជូន​ឈើ​ចេញពីស្រុកកោះ​ញែកជិត​រលាយ​ហើ​យ

By | January 30, 2019

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ ជា​ប្រព័ន្ធ​ទេនោះ គឺ​ក្រុម ហ៊ុន​លឹម​រ៉ូយ៉ាល់ មិន អាច​បន្តសកម្មភាព​កាប់​ឈើ  អារច្រៀក​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​ ស្រុក​កោះ​ញែក តាម​រថយន្ត​ធំៗ ​យ៉ាង​គគ្រឹ កគ គ្រេង​ដូច​សព្វថ្ងៃនេះ​ទេ​។  ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង បរិស្ថាន គួរ​ចាត់វិធានការ​ ទប់ស្កាត់​បទល្មើស​បំផ្លាញ ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ជាបន្ទាន់  ព្រោះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា  មន្ត្រី​បរិស្ថាន​ប្រ ចាំ​តំបន់​ដែន ជម្រ កសត្វព្រៃ​ភ្នំ​ព្រេច និង​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​លើកឡើងថា លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ជា​អ្នកសម្របសម្រួល​ឲ្យ​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក កែវ សុភ​គ៌ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងបរិស្ថាន ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់ខ្លួន​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន

លឹម​រ៉ូយ៉ាល់ កំពុង​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក យ៉ាង​ពេញបន្ទុក​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណ​សុភ​គ៌ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុងខណៈដែល​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ជាពិសេស​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក៏​មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ បំពាន​កាប់​ឈើ​ក្រៅ​ទីតាំង​ដី​សម្បទាន​របស់ខ្លួន​ហើយ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវក​ម្មយ៉ាង​រាលដាល​នោះទេ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឈើ​ដែល​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​សព្វថ្ងៃនេះ គឺ​ស្របច្បាប់​មាន​ត្រឹម​៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ឈើ​ខុសច្បាប់​មាន​ដល់​ទៅ​៧០​ភាគរយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​ធំៗ​នៅក្នុង​ខេត្តមណ្ឌលគិរី ហើយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​មហន្តរាយ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក​។ ដោយហេតុថា ការដែល​លោក ស្វាយ សំ​អ៊ាង ដាក់បទបញ្ជា​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គឺជា​រឿង​ឥតន័យ​ព្រោះ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ នៅតែ​បំពាន​កាប់​ឈើ​ក្រៅ​ទីតាំង​ដី​សម្បទាន​របស់ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ឡើយ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *