ល្បែង​ស៊ីសងច្រើនប្រ​ភេទកើត​ឡើងពេញបន្ទុ​កនៅក្នុងស​ង្កាត់ទន្លេបា​សាក់ លោក ​ថេង ​សុថុល ​អភិបាលខណ្ឌចំ​ការ​មននិងលោក​ យិន សាន​ អធិការនគរបាលខណ្ឌចំ​ការមននាំ​គ្នាដេក​លក់

By | October 28, 2020

ប្រភពពីប្រជាពលរដ្ឋក្នុងសង្កាត់ទន្លេ បាសាក់ បានឲ្យដឹងទៀតថា  ទីតាំងល្បែងស៊ីសងដ៏ធំមួយកន្លែង ជ្រកក្រោមយីហោ ម ណ្ឌល កំសាន្តអធិរាជ បើកលេង២៤ម៉ោងលើ២៤ម៉ោងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយមានអ្នកចូល លេង ល្បែង យ៉ាងព ពាក់ពពូន។ ប្រភពបានឲ្យដឹងទៀតថា នៅក្នុងមណ្ឌលកំសាន្តអធិរាជ មានហ្គេមបាញ់ត្រី និងល្បែងស៊ីសង ច្រើន ប្រភេទបើកដៃដំណើរការយ៉ាងពេញបន្ទុក ដោយមានអ្នកចូលលេងយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ។ ផ្តើមចេញពីល្បែងស៊ីសងនៅក្នុងមណ្ឌលកំសាន្តអធិរាជ​ នោះហើយទើបបច្ចុប្បន្ននៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កើតមានអំពើ ចោរកម្មលួចឆក់ប្លន់និងបទល្មើសគ្រឿងញៀន ក៏ដូចជាបទល្មើសផ្សេងៗទៀតពេញបន្ទុក។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានឲ្យដឹងថា បច្ចុប្បន្នក្នុង មូលដ្ឋាន ពួកគាត់មានល្បែងស៊ីសងច្រើនប្រភេទកើតឡើងពេញបន្ទុកហើយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន មិនចាត់វិធានការទប់ស្កាត់ឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិនិត្យឡើងវិញអំពីភាពអសកម្មរបស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចនគរបាល​ខណ្ឌចំការមន។​

ដោយសារព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គមទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងសង្កាត់ទន្លេបាសាក់ ជា​បន្ទាន់។ ដោយ ហេតុថា លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន នាំគ្នាដេក លក់អស់ហើយទុកឲ្យល្បែងស៊ីសងកើតឡើងពេញទំហឹងនៅសង្កាត់ទន្លេបាសាក់ សង្កាត់បឹងត្របែក សង្កាត់ ទួលទំពូងទី១ និងសង្កាត់ទួលទំពូងទី២ ជាដើម។ ប្រភពខ្លះបានបង្ហើបឲ្យដឹងថា ល្បែងស៊ីស ងទំនងជា ប្រភពចំណូលរបស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទើបអភិបាលខណ្ឌចំការមន​ និងអធិការនគរបាលខណ្ឌចំការមន បណ្តោយឲ្យកើតឡើងយ៉ាងអនាធិបតេយ្យ។មានត

Leave a Reply

Your email address will not be published. Required fields are marked *