ឧត្តម​សេនីយ៍ឯក​ ទា ឡេងកា​ងក្រុមជន​ល្មើសឈូស​ឆាយទន្ទ្រាន​កាន់កាប់​ដីព្រៃលោ​ក​ ឈួរ​ ច័ន្ទឌឿន​អភិបាលខេត្ត​កំព​ង់ឆ្នាំងនិងលោក​ ងិន ហ៊ុន​ប្រធានម​ន្ទីរកសិកម្មខេត្ត​មិនហ៊ានប៉ះ​ពាល់

By | July 29, 2019

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ក្រាំង​ស្គារបាន​ឲ្យ​ដឹងថាកន្លងមក​ក្រុម​អ្នកធ្វើ​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​ភូមិ​ចំបក់​ប្រាសាទ យក​ធ្វើជា​កម្មសិទ្ធិ​រាប់រយ​ហិកតា​យ៉ាង​ស្រួលៗ គឺ​ពួកគេ​ប្រើ​ឈ្មោះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ធ្វើជា​បង្អែក ហើយ​មាន​លោក​ផ្កាយ​៣ ទា ឡេង ជា​អ្នកកាង​។ ដូច្នេះហើយ​ទើប​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ឆ្នាំ​២០០២ រាប់រយ​ហិកតា​ត្រូវបាន​ក្រុម​ជនល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​យ៉ាង​ស្រួលៗ ព្រោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​លើកឡើងថា ប្រសិនបើ​មន្ត្រី​អាជ្ញាធរ​ឃុំ មន្ត្រី​អាជ្ញាធរ​ស្រុក និង​មន្ត្រី​អាជ្ញាធរខេត្ត មាន​ឆន្ទៈ​ក្នុងការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ គឺ​គ្មាន​នរណា​ហ៊ាន​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។ ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ក្រុម​ជនល្មើស​តែង​យកឈ្មោះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មក​ប្រើ​ដើម្បី​ការពារ​សកម្មភាព​រប​ស់​ពួកគេ​ទៀតផង​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា លោក​ផ្កាយ​៣ ទា ឡេង ជា​អ្នកកាង​ក្រុម​ជនល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​រាប់រយ​ហិកតា​ក្នុងភូមិ​ក្រាំង​ស្គារ យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​។ ចំណែក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង មិន​ហ៊ាន​ប៉ះពាល់​លោក​ផ្កាយ​៣ ទា ឡេង នោះទេ​ដោយសារ​ដឹងថា មន្ត្រី​យោធា​រូបនេះ​មានអំណាច​ខ្លាំង​និង​មាន​ខ្នងបង្អែក​រឹងមាំ​។ ដូច្នេះហើយ​ទើប​លោក​ផ្កាយ​៣ ទា ឡេង ហ៊ាន​ប្រើ​អំណាច​របស់ខ្លួន​ធ្វើជា​បង្អែក​សម្រាប់​ក្រុម​ជនល្មើស​ឈូសឆាយដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ឆ្នាំ​២០០២ រាប់រយ​ហិកតា​នៅ​ភូមិ​ចំបក់​ប្រាសាទ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ពេញបន្ទុក​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំបក់​ប្រាសាទ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​ឲ្យ​ដឹងថា​លោក​ផ្កាយ​៣ ទា ឡេង ល្បីល្បាញ​ខាង​ប្រើ​អំណាច​កាង​ក្រុម​ជនល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ក្នុង​មូលដ្ឋាន​ពួកគាត់​ជា​យូរ​មកហើយ មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​លោក​ផ្កាយ​៣ ទា ឡេង កំពុង​ប្រើ​អំណាច​កាង​ក្រុម​ជនល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ឆ្នាំ​២០០២ ក្នុង​ឃុំ​ក្រាំង​ស្គារ យ៉ាង​កំរោល​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ព្រមទាំង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង បានដឹង​យ៉ាងច្បាស់​ពីបទ​ល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​ឃុំ​ក្រាំង​ស្គារ ក៏ប៉ុន្តែ​គេ​មិន​ចាត់វិធានការ​ទប់ស្កាត់។បឋម

Leave a Reply

Your email address will not be published. Required fields are marked *