Daily Archives: February 4, 2019

លោក ​ឡាយ ​វិសិដ្ឋ ​ជាមេខ្លោង​នៅពីក្រោយប​ទល្មើសព្រៃ​ឈើនិងបទ​ល្មើសនេសា​ទលោ​ក វេង ​សាខុនរដ្ឋម​ន្ត្រី​ក្រសួងកសិកម្មនិងលោក​ កែវ អូម៉ាលី​ស្សរក្សា​ភាព​ស្ងៀមស្ងា​ត់

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  ឡាយ វិសិដ្ឋ បាន​ឲ្យ​ដឹងថា  ការដែល​បទល្មើស​នេសាទ​ក្នុង ​តំបន់​បឹង​ទន្លេ សាប  នៃ​ស្រុក​បាកាន  ស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង  កើតឡើង​យ៉ាង​រាលដាល​ ក៏មាន​ការឃុបឃិត​បើក ដៃ​ពី ​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្តពោធិ៍សាត់​ផងដែរ ទើប​អ្វីៗ​ អាច​ប្រព្រឹត្ត​ទៅ ដោយ ​រលូន​។ ប្រសិនបើ​គ្មាន​លោក ឡាយ វិសិដ្ឋ ជា​មេខ្លោង​ធំ​ទេនោះ​គឺ​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ និង​លោក លឹម សុក្រឹត នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បាកាន មិន​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រ