Daily Archives: June 10, 2019

លោក​ ហ៊ុយ​ សុជាតិមេគយ​ខេត្តមណ្ឌល​គិរីបើកដៃអោ​យឈ្មួញនាំ​ចូលទំនិញគេ​ចពន្ធនិ​ងប​ង់មិនគ្រប់ដោ​យសេ​រី?

ថ្មីៗ​នេះ​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ប្រចាំ​ច្រក​នេះ​ប្រើ​តួនាទី​និង​អំណាច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​។ ផ្ទុយទៅវិញ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វេភាគី​ដាក់​ដាំ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​គឺជា​

លោក​ អូន​ ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រីក្រ​សួងសេដ្ឋកិ​ច្ចនិងហិរញ្ញវ​ត្ថុនិងលោក​ គុណ ញឹម​បណ្ដោ​យឲ្យលោក​ ហ៊ាល ទូច​ ប្រ​ធានសាខាគយ​ខេត្តកំពង់​ឆ្នាំងប្រ​ព្រឹត្តអំពើពុ​ករលួយ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ា​ល ទូច បាន​ឲ្យ​ដឹងថាដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ធាគយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទើប​លោកហ៊ា​ល ទូច អាច​រក្សាបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង យ៉ាង​ក្រអឺតក្រទម​។ ក្រោយពេល​រក្សាបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង បន្តទៀត​គឺ​លោក ហ៊ា​ល ទូច ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មួយផ្នែក​នៃ​លុយ​ដែល​បាន​ពី​អំពើពុករលួយ គឺ​ត្រូវ