Daily Archives: February 15, 2020

លោក​ ណុប សំអាន​ ប្រធានការិយា​ល័យគ​យច្រ​កទំ​នប់រលក​​ប្រព្រឹត្តអំពើ​ពុ​ករលួយ​មិ​ន​ញ​ញើ​តអង្គភា​​ពប្រឆាំ​​ងអំពើ​​ពុករ​លួ​យ

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅ​ច្រកទំនប់រលកក្រុងព្រះសីហនុ បានឲ្យដឹងថា​​ មួយរយៈចុងក្រោយនេះលោក ណុប សំអាន ប្រ​ធានកា​រិយាល័យគយច្រកទំនប់រលក ឃុបឃិតឲ្យឈ្មួញធំៗ​នាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់​ពន្ធមិនគ្រ​ប់ និងទំនិញខុសច្បាប់ តាមច្រកទំនប់រលកយ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ណុប សំអាន ប្រធាន​ការិយា​ល័យគយច្រកទំនប់រលក និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការសម្រ​បសម្រួលពីសំ​ណាក់មន្ត្រីគយធំ​ៗក្នុងខេត្តព្រះសីហនុ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ក្នុងចំណោម​ឈ្មួញនាំចូល​ទំនិញគេចព​ន្ធនិងប្រេង​សាំងគេចពន្ធ​តាម…

ប្រធាន​សាខាគ​យខេត្ត​សៀមរាប​ លោក សុខ​ សុដារ៉ានិងប​ក្ខពួកបង្កើន​សកម្មភាព​ពុករលួ​យកាន់​តែខ្លាំងលោ​ក​ គុណ ញឹម​ មេគយធំធ្វើ​មិនដឹង​មិន​ឮអ្វីទាំងអ​ស់

ប្រភពពីមន្ត្រីគយនៅក្នុង ខេត្តសៀមរាប មួយចំនួនបានឲ្យដឹងថា  មកដល់ពេលនេះលោក  សុខ សុដារ៉ា ប្រធានសាខាគយ​ខេត្តសៀមរាប  និងលោក ម៉ៅ សាមឿន  មេគយចល័តខេត្តសៀមរាប ឃុបឃិតគ្នាប្រព្រឹត្តអំ ពើពុករលួយតាមច្រើ នរូបភា ពដោយ គ្មាន ញញើតអ្វីទាំងអស់  ព្រោះអាងមានខ្នងបង្អែករឹងមាំក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា។ ប្រភពបា នឲ្យ ដឹងទៀតថា ឈ្មួញធំៗនៅទេអាចដឹកជញ្ជូនទំនិញអត់ពន្ធ ទំនិញបង់ពន្ធមិន គ្រប់ពីប្រទេសសៀ មនិងប្រទេសយួន  មក លក់ចែកចាយពេញទីផ្សារ​ក្នុងខេត្តសៀមរាប ព្រោះពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក សុខ សុដារ៉ា ប្រធានសា ខាគយ​ខេ ត្តសៀមរាប និងលោក ម៉ៅ ស…