មន្ត្រីប៉ូលិសខេត្តរនគិរីឈ្មោះ យ៉ាត សុធា ពាក់ស័ក្ដិ២ ជាអ្នករត់ការសេដ្ឋកិច្ចឲ្យមេឈ្មួញឈើ ប៉ុល វិសាល
រតនគិរីៈ លោក ប៉ុល វិសាល ដែលម្នាក់ៗ តែងតែស្គាល់ថា ជាអ្នកជំនួញវ័យក្មេង ពេលនេះកំពុងតែមានឥទ្ធិពលខ្លាំងបំផុត ក្រោយពីលោកមានសមត្ថភាពអាចបញ្ជាមន្រ្តីប៉ូលិសរបស់រដ្ឋ ឲ្យរត់ការជំនួញបទល្មើសព្រៃឈើបាន។
តាមសេចក្តីរាយការណ៍ឲ្យដឹងថា លោក យ៉ាត សុធា មន្រ្តីនគរបាលពាក់ស័ក្តិ២ នៅខេត្តរតនគិរី ត្រូវបានគេលើកឡើងថា កំពុងកាន់សេដ្ឋកិច្ចឲ្យឈ្មួញរកស៊ីបទល្មើសព្រៃឈើនៅភាគឦសាន្តប្រទេស ខណៈលោក គឺជាមន្រ្តីនគរបាលយុត្តិធម៌ កំពុងស៊ីប្រាក់ខែរដ្ឋ ដែលប្រជាពលរដ្ឋបង់ពន្ធគ្រប់ៗគ្នា។
លោក ប៉ុល វិសាល ត្រូវបានគេរាយការណ៍មកថា ជាមនុស្សមានឥទ្ធិពល និងជិតស្និតជាមួយអភិបាល…