នៅច្រករបៀងព្រែកអន្សា ស្រុកបន្ទាយមាស រងការរិះគន់រឿងគាបយកលុយពីពលរដ្ឋដឹកស្រូវទៅលក់ឲ្យឈ្មួញយួន
ខេត្តកំពត៖ ប្រជាពលរដ្ឋនិងអាជីវករដឹកស្រូវទៅលក់ឲ្យឈ្មួញយួន បានអំពាវនាវឲ្យលោក ចាន់ ចេស្ដា អភិបាលខេត្តកំពត និងស្នងការនគរបាលខេត្តកំពត ទប់ស្កាត់អំពើពុករលួយរបស់សមត្ថកិច្ចប្រចាំច្រករបៀងព្រែកអន្សា ស្រុកបន្ទាយមាស ជាបន្ទាន់។ ដោយហេតុថាមួយរយៈកន្លងទៅនេះសមត្ថកិច្ចប្រចាំច្រករបៀងព្រែកអន្សា គាបយកលុយពីពលរដ្ឋនិងអាជីវករដឹកជញ្ជូនស្រូវយកទៅលក់ឲ្យឈ្មួញយួនកាន់តែច្រើនឡើងៗដោយគ្មានញញើតអ្វីទាំងអស់។ ប្រការនេះហើយដែលធ្វើឲ្យតម្លៃស្រូវរបស់កសិករខ្មែរមានតម្លៃថោក ព្រោះឈ្មួញនិងអ…