លោក សូ ចាន់ណារី ជាឈ្មួញនាំរថយន្តចង្កូតស្ដាំចូលស្រុកខ្មែរជាច្រើនឆ្នាំមក តែលោក ស្នងការ អាត់ ខែម ស្ងាត់ជៀប
បន្ទាយមានជ័យ៖ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ មន្ត្រីគយក្រុង ប៉ោយប៉ែត បានចាប់រថយន្ត គេចពន្ធ១គ្រឿងម៉ាកតូយូតា ហ៊ីលុច្សរីវ៉ូ ស៊េរីឆ្នាំ២០១៧ ១គ្រឿងយក ទៅទុកនៅស្នាក់ការគយក្រុង ប៉ោយប៉ែត ។ ក៏ប៉ុន្តែសមត្ថកិច្ច គយចាប់រថយន្តគេចពន្ធនោះ បានតែមួយស្របក់ក៏ដោះលែងវិញ ក្រោយពេលដឹងថារថយន្តគេចពន្ធ នោះជារបស់លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩១១។
ប្រភពខ្លះបានឲ្យដឹងថាលោក សូ ចាន់ណារី បានទិញរថយន្តពីស្រុកសៀ…