លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនគួរមើលរំលងរឿងអាស្រូវពុករលួយលោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង
ប្រភពដែលស្និទ្ធនឹងលោក ហ៊ាល ទូច បានឲ្យដឹងថា មួយរយៈកន្លងទៅ នេះលោក ហ៊ាល ទូច និងបក្ខពួក កំពុងស ប្បាយ ប្រមូលលុយពីក្រុមឈ្មួញដឹកជ ញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិន គ្រប់ និងទំនិញ ខុសច្បាប់ដោយ សេរី ហើយមិនខ្វល់ពីការរិះ គន់អ្វីទាំងអស់។ ឈ្មួញមួយចំនួន ដែលបង្កប់ទំនិញគេចពន្ធតាមរ ថយន្តក្រុងដឹក ជញ្ជូនអ្នក ដំណើររបស់ក្រុមហ៊ុនមួយចំនួនត្រូវបង់លុយតាមការកំណត់របស់លោក ហ៊ាល ទូច ទើបអាចចៀសផុតពីការបង្ក្រាប ហើយបើឈ្មួញណាហ៊ានគេចវេះត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃជាមិនខានឡើយ។ ប្រភពបានឲ…