លោក វ៉ូ វណ្ណាប្រធានសាខាគយខេត្តកណ្ដាលប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ
ប្រភពដែលស្និទ្ធនឹងលោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្តកណ្ដាល បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗដែល ដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ ឬទំនិញខុសច្បាប់ ឆ្លងកាត់ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ សុទ្ធតែមានទំនាក់ទំនង ជិតស្និទ្ធជាមួយលោក វ៉ូ វណ្ណា ទាំងអស់។ ប្រសិនបើឈ្មួញណាគ្មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក វ៉ូ វណ្ណា ទេនោះគឺមិនអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញខុសច្បាប់ ឬទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់គ្រប់ច្រកផ្លូវក្នុងខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ បានឡើយ។ អំពើពុករលួយរប…