លោក ជា សុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីជាខ្នងបង្អែកយ៉ាងរឹងមាំរបស់លោក ប្រាក់ ប៉ូលីប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ
ថ្មីៗនេះប្រជាពលរដ្ឋ ដែលទៅធ្វើឯកសារកាន់កាប់ដីធ្លី នៅក្នុងមន្ទីររៀបចំដែន ដីខេត្តបន្ទាយមានជ័យ បានរិះគន់ខ្លាំង ទៅលើទង្វើមិនប្រក្រតី របស់មន្ត្រីមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ ដែលមិនយកចិត្តទុកដាក់ ធ្វើការងារបម្រើ ប្រជាពលរដ្ឋតាមតួនាទីរបស់ខ្លួន។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលដែលពួកគាត់អង្គុយរង់ចាំទទួលសេវាសាធារណៈពីសំណាក់ក្រុមមន្ត្រីសុរិយោដីនៅក្នុងមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ បែរជាមន្ត្រីទាំងនោះបិទទ្វារចាក់សោកន្លែងធ្វើការ ហើយនាំគ្នាទៅច្រៀងខារ៉ា…