លោក ម៉ក់ ពេជ្ជរិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្មមិនគួរបណ្ដែតបណ្តោយឲ្យសាន វិជ្ជាសារ៉ាវុធប្រព្រឹត្តអំពើពុករលួយនិបក្សពួកនិយមតាមអំពើចិត្ត
ប្រភពពីមន្ត្រីអង្គភាពសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ដែលស្និទ្ធនឹ ងលោក សាន វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា បច្ចុ ប្បន្នលោក សាន វិជ្ជាសារ៉ាវុធ និងបក្ខពួកគាបសង្កត់យ៉ាងខ្លាំង ទៅលើពលរដ្ឋក្រីក្រទន់ខ្សោយ ដែលនាំចូលចំណី អាហារឬគ្រឿង ឧបភោគបរិភោគបន្តិចបន្តួច តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីបានប្រាក់ចំណូលទិ ញអង្ករច្រកឆ្នាំង។ ផ្ទុយទៅវិញមន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោមការគ្រប់គ្រងរបស់លោក សាន វិជ្ជាសារ៉ាវុធ ឃុបឃិតបើកដៃឲ្យឈ្មួញធំៗនាំចូលបន្លែត្រីសាច់ គ្រ…