Daily Archives: October 16, 2018

លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​ក្រសួងសាធា​រណការស​ម្ងំស្ងៀម​ធ្វើមិនដឹង​មិនឮទុក​ឲ​លោក​ នួន ​​គឹមហេង​និ​ងបក្ខពួក​ប្រើតួនាទីនិង​អំណាចប្រព្រឹត្តអំពើ​ពុករលួយជិះសេះ​លែង​ដៃ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  នួន គឹម​ហេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង ​រថយន្ត​ខែល​ជ័យ បាន​បញ្ជាក់ថា ​ទោះបី​ឈ្មួញ​ ខ្លះ​ ដឹក ជញ្ជូន​ទំនិញ​លើស​ទម្ងន់​តាម​ រថយន្ត​ស​ណ្ដោ​យ​កន្ទុយ​វែងៗ  ក៏​លោក នួន គឹម​ហេង ព្រម ទាំង​បក្ខពួក​មិ ន​ចាត់វិ ធានការ​តាមច្បាប់​ឡើយ​។ ផ្ទុយទៅវិញ​លោក នួន គឹម​ហេង បានកំណត់​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់លុយ​ក្នុង​មួយ​រថយន្ត​ចាប់ពី​២០​ម៉ឺន​រៀល​ឡើង​ទៅដោយ​មិនចាំបាច់​ចូល​ថ្លឹង បើទោះបី​រថយន្ត​ទាំងនោះ​អាច​បង្ក​ឲ្យ​ខូច​ផ្លូវ ខូច​ស្ពាន យ៉ាងណាក៏ដោយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចាប់ពី​ម៉ោង​១០​យប់​រហូតដល់​ម៉ោង​៤​ទៀបភ្លឺ គឺមាន​រថយ

លោក​ ឱម យ៉ិនទៀង​ប្រធានអង្គភា​ពប្រឆាំងអំ​ពើពុករលួយគួរ​សើបអង្កេត្ត​អោយស៊ីជ​ម្រៅប្រធាន​សាខាគយ​ខេត្តក្រចេះ​​ លោក ចាន់ ​សំបូរ កំពុងល្បី​ល្បាញខា​ងពុករ​លួយ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ចាន់ សំបូរ  បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ ​មាន​រថយន្ត​ធំៗ​ដឹកជញ្ជូន​ ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧​អា  ពី​ច្រក​ត្រពាំ ង​ស្រែ  ចូលមក​ក្រុង​ក្រចេះ ក៏ដូចជា​មាន ​រថយន្ត​ឈ្មួញ​ដឹកជញ្ជូន​ផល​កសិកម្ម ​ចេញទៅ​ស្រុក​យួន​តាម​ច្រក ​ត្រពាំង​ស្រែ ជាច្រើន​ គ្រឿង​ហើយ ​ក្លាយទៅជា​ប្រភព​ចំណូល​របស់លោក ចាន់ សំបូរ​តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​កន្លងទៅនេះ​មាន​រថយន្ត​របស់​មន្ត្រី​គយ​ខេត្តក្រចេះ ២​គ្រឿង​ត្រូវបាន​គេ​យកទៅដាក់​នៅ​ចំណុច​កែង​ខ្លា​ស្ទុះ និង​កែង​ផ្លូវ​ក្នុងស្រុក​ស្នួល ដើម្បី​កាក់​រថយន្ត​ដឹកទំនិញ

លោក ម៉ក់​ ពេជ្ជរឹទ្ធ ​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូលព្រ​មានលោក សាន វិជ្ជាសារ៉ាវុធទុក​រយះពេល១​សប្តាហ៍ដើ​ម្បីកែប្រែកា​រដឹក​នាំមិទាន់​​មានចំណាត់កា​រនៅ​ឡើយ

លោក សាន វិជ្ជា​សា​រ៉ាវុធ  ជា​ប្រធាន​សាខា​កាំកុងត្រូល  ខេត្តបន្ទាយមានជ័យ  ត្រូវបាន​លោក ម៉ក់ ពេ​ជ្ជ​រឹទ្ធ  អគ្គនាយក នៃ​អគ្គ នាយ កដ្ឋាន​កាំកុងត្រូល​បានធ្វើ​ដំណើរ​ពី​រាជធានី ​ភ្នំពេញ​មកកាន់​ច្រកទ្វារ​អន្តរជាតិ ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  បើក​កិច្ច ប្រជុំ​ បន្ទាន់​មួយ​ជាមួយ​មន្ត្រី​កាំកុង ត្រូល​នៅ​ស្នាក់ការ​កាំកុងត្រូល​ច្រក​ ប៉ោយប៉ែត​ដោយបាន​ព្រមាន​ លោក សាន វិជ្ជា​ សា​រ៉ាវុធ ដោយ​ ទុកពេល​ឲ្យ​១​សប្តាហ៍ ​ដើម្បី​កែប្រែ​ការដឹកនាំ​ពង្រឹង​ ការងារ​សាមគ្គីភាព​គ្នា​ឡើងវិញ  ត្រូវ​ផ្តល់​ការងារ​ឲ្យ​ មន្ត្រី ក្រោម ឱវា ទ​ ធ្វើ​វិញ​តាម​ឋា​នុ​…

លោក​ ស៊ុយ សែមរដ្ឋម​ន្ត្រីក្រសួង​រ៉ែនិងថាមពល​ចាត់វិធានការទ​ប់ស្កាត់ជាបន្ទា​ន់រណ្ដៅ​​រ៉ែ៥កន្លែង​កំពុងដំ​ណើរការលោក សុខ​ គិរីរ័ត្នប្រធាន​មន្ទីររ៉ែ​និងថាមព​លខេ​ត្តក្រចេះ​ជាអ្នកនៅពី​ក្រោយ​​ខ្នង

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​​ ឃុំ​ក្បាលដំរី បាន​រំលឹកថា  កន្លងមក​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ នៅ​ចំណុច​ភូមិ​អូរ​ត្រូ​ន  មាន​២​ទី តាំង​ដែល​បង្ក​ឲ្យ​មាន ​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់  ហើយ​រណ្ដៅ​រ៉ែ​មាស​ ទាំងនោះ​ត្រូវបាន​បិទ​កាល ពី​អំឡុង​ខែ កញ្ញា ឆ្នាំ​២ ០១៧​។ ប៉ុន្តែ​ឥឡូវនេះ ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​កំពុងដំណើរ ការ​ឡើងវិញ​ចំនួន​៥​កន្លែង​ នៅ​ចំណុច​ភូមិ​អូរ​ត្រូ​ន  ហើយ​មិនដឹងថា​មានច្បាប់​អនុញ្ញាត​ឬក៏​អត់​នោះទេ ព្រោះ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​ក៏ដូចជា​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ ចាត់វិធានការ​បង្ក្រាប​នៅឡើ

លោកលន់​ សុផាត​ស្នងការនគ​របាលខេត្តក្រចេះនិង​លោក វ៉ា ថនអភិបាល​ខេត្តមិន​យកចិត្ត​ទុកដាក់បង្ក្រាប​ល្បែងស៊ី​សងដើ​ម្បីពង្រឹង​ស​ន្តិសុខស​ង្គម

តាម​ប្រភពពី​ប្រជាពលរដ្ឋ ​ដែល​ធ្លាប់​ចូលរួម​លេងល្បែង​បញ្ជល់ មាន់​និង​ល្បែង​អាប៉ោង​នៅក្នុង​ ឃុំ​ថ្មី ស្រុក​ចិត្រ​ បុរី បាន​ ឲ្យ​ដឹងថា ក្រុម​អ្នកបើក​ល្បែងស៊ីសង​ បាន​រត់ការ​សូកប៉ាន់​មន្ត្រី​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​គ្រប់លំដាប់​ ថ្នាក់​រួចទៅ ហើយ ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន ​។ ប្រភព​បាន​ឲ្យ​ដឹងថា សង្វៀន បញ្ជល់ មាន់ បង្កប់ ទៅដោយ បៀរ អាប៉ោងគ្រប់ប្រភេទ​ក្នុង​ឃុំ​ថ្មី ត្រូវបាន​បើក​លេង​ជាប្រចាំ​ហើយ​សង្វៀន​ខ្លះទៀត​ត្រូវបាន​ចល័ត​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ​ដោយមាន​ការសម្របសម្រួល​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​