លោក ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការគួរបើកការសើបអង្កេតឲស៊ីជម្រៅ លោក ហេង ផល្លាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចថ្នល់កែងនិងបក្សពួកប្រព្រឹត្តអំពើពុករលួយ
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានរថយន្តដឹក ជញ្ជូន ឈើ ដឹកជញ្ជូនទំនិញ ដឹកជញ្ជូនស៊ីម៉ងត៍ ដឹកជញ្ជូនអុស រាប់រយគ្រឿង បើកបរឆ្លងកាត់ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត នៅចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម។ ដូច្នេះក្នុងមួយថ្ងៃៗ លោក ហេង ផល្លា និងបក្ខពួកប្រមូល លុយបានរាប់សិបលានរៀលយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម ហើយការដែលលោក ហេង ផល្លា ព្រមទាំងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់ប្…