លោក ប៉ែនកុសល្យ អភិបាលខេត្តឧត្ដរមានជ័យកាន់តំណែងថ្មីមិនគួរមើលរំលងមេល្បែងឈ្មោះ កុក ទៀងបើកល្បែងស៊ីសងច្រើនប្រភេទធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម
ប្រភពពីអ្នកធ្លាប់ចូល លេងល្បែងស៊ីសងក្នុងចំណតរថយន្តអូរស្មាច់ បានឲ្យដឹងថាឈ្មោះ កុក ទៀង បើកល្បែង ស៊ី សង ក្រោមស្លាកកាស៊ីណូ ហើយ បច្ចុប្បន្នល្បែងបញ្ជល់មាន់ យូគី បៀ អាប៉ោង កំពុងដំណើរការយ៉ាង រលូនព្រោះមាន ការឃុបឃិតពីមន្ត្រីអាជ្ញាធរមូល ដ្ឋាននិងក្រុមសមត្ថកិច្ចពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា អ្នកលេងល្បែងក្នុងខេត្តឧត្ដរមានជ័យ និងមកពីខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ជួបជុំគ្នាលេងល្បែងស៊ីសងក្នុងទីតាំងចំណតរថយន្តអូរស្មាច់ យ៉ាងពពាក់ពពូនហើយអ្នកខ្លះចាញ់អស់លុយកាក់ ម៉ូតូ ន…