លោក សាំង ណនមេគយចល័តប្រចាំចំណុចកូនដំរីផ្លូវជាតិលេខ៥និងបក្ខពួកប្រព្រឹត្តអំពើពុកជិះសេះលែងដៃ
ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូន ទំនិញពីច្រកប៉ោយប៉ែត ចូលមកខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថាប្រភព ដែលស្និទ្ធ នឹងលោក សាំង ណន បានឲ្យដឹងថា ក្នុងតួនាទីជា មេគយចល័តក្រុងប៉ោយប៉ែត ឈរជើងនៅចំណុច ភូមិកូនដំរី សង្កាត់និមិត្ត គឺលោក សាំង ណន មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគគ្រឹកគគ្រេងនោះទេ។ ផ្ទុយទៅវិញលោក សាំង ណន មានតែឃុបឃិតឲ្យឈ្មួញទាំងនោះដឹកជញ្ជូនទំនិញទៅដល់គោលដៅយ៉ាងរលូនដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហេតុនេ…