លោកសុខ ពុទ្ធីវុធ​ប្រើល្បិចមាន់ព្រៃ កំចាយមាន់ស្រុក នៅTC

By | July 13, 2019

ល្បីថាលោកសុខ ពុទ្ធិវុធ កូនប្រសារសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ ទទួល  បន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល  ទូរគមនាគមន៍កម្ពុជា (TC) ឆ្លាតមែនខាង លេងល្បិចយកមាន់ព្រៃ ទៅកំចាយ មាន់ ស្រុក ។​ក្រោមលេសធ្វើកំណែទម្រង់ (TC)បានធ្វើជាចិត្តល្អជួយ រក្សាដំណែង លោក សន វី អោយនៅ ជាអគ្គនាយក នៅទូរគ មនា គមន៍កម្ពុជា (TC) ដដែល។ ​តាមពិតការរក្សាទុកដដែលនោះ គឺគ្រាន់ទុកអោយ លោកសន វីធ្វើជាទីង មោងគឺជាយុទ្ធវិធី ក្នុងការ យកមាន់ព្រៃទៅកំចាយមាន់ ស្រុកដ៏មានប្រសិទ្ធិភាព។

​ដើម្បីក្តោបលុយនៅTC មូលដូចបាល់ កុំអោយ មានបាតុភាពតវ៉ាផ្សេងៗ  ផ្ទុះឡើងដូចមុនៗប៉ុណ្ណោះ  ។​
ប្រភពពីមន្ត្រី បំរើការងារនៅTCនិយាយថាការដែល  លោកសុខ ពុទ្ធីវុធ  កូនប្រសារសម្តេចហ៊ុន សែនជាថ្នាក់ដឹកនាំ ក្រសួង ប្រៃ ស ណីយ៍ បានរៀបផែនការ ដើម្បីក្តោបក្តា់TC ផ្តាច់មុខដោយខ្លួនឯងព្រោះដឹង ថាអង្គភាពTCនោះរកសុីចំ ណេញខ្លាំង ណាស់។​តែដើម្បីកំចាត់ក្រុមចាស់ៗ ចេញដាក់បក្ខពួកឯងចូលកាន់កាប់ បានស្រួលគឺត្រូវរក្សាដំណែងលោក សន វីទុកសិន។​នោះគឺទុកគ្រាន់ធ្វើ ជាម្លប់ដ៏ ត្រជាក់ដល់មន្ត្រី ក្រោមឱវាទព្រោះមន្ត្រីនិយោជិ កនៅTCភាគច្រើន លើសលប់គេនៅតែពេញចិ ត្ត គោរព ស្រឡាញ់ការដឹកនាំប្រកបដោយ តម្លាភាពរបស់លោកសន វី ។​ឬ ថាការក្សាលោកសន វីទុកដូចទីង មោងបន្លាចចាប គឺទុកបង្ការ ក្រែងមានបញ្ហា ខណៈដែលលោកសុខពុទ្ធីវុធ ដាក់បក្ខពួកមនុស្សថ្មីយកមាន់ ព្រៃទៅកំចាយមាន់ ស្រុក អោយ ចូល ទៅកកូរក កាយTCហើយពុករលួយបក្ខពួកនិយមឥត ប្រណីពេុកនោះវាអាចប្រឈមនឹង ការតវ៉ាដូចមុនតែប៉ុណ្ណោះ។ ​
ប្រភពដ ដែលបន្តថា លោក ករណីនេះលោកត្រាំ  អ៊ីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មិនមែនមិ នដឹងរឿង លោកសុខ ពុទ្ទីវុធ រៀបចំសេនារិយោ ពុករលួយផ្តាច់មុខថ្មីនៅTCនោះទេ ។ តែគាត់ធ្វើមិនដឹងមិនឮនិង មិនចាត់វិធា នការទប់ ស្កាត់ ទ្បើយ ព្រោះខ្លាចអស់បុណ្យសក្ត័ខ្លួនឯងដោយ សារប៉ះកូនខ្លា។ឯលោក ឱម  យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុ ករលួយ ឯណោះវិញ ក៏អញ្ចឹងដែរគឺកាន់តែ មិនហ៊ានក្អកចាត់ការតាមច្បាប់ដែរ  សុខចិត្តធ្វើ តាមទម្លាប់វិញ ទោះជាដឹង ហើយ ថា ក្រោយពីលោកសុខពុទ្ធីវុធ លេងល្បិចដឹ កច្រមុះបក្ខពួកយក មាន់ព្រៃ ទៅកំចាយមាន់ស្រុក ក្រោមលេសកែទ ម្រង់TCជិត មួយឆ្នាំមកនេះបែរជាគ្មានអ្វីរីកចម្រើន  ឬប្រែប្រួលអ្វីសោះ។​ហើយបែរកាន់តែល្បី ថាពោរពេញដោយ  អំពើ ពុក រលួយ ស្អុយគគ្រុក ភាយក្លឹន ចូលច្រមុះគាត់ក៏ដោយក៏គាត់ មិនហ៊ានក្អកដែរនៅពេលនេះ ព្រោះប៉ះចំកូនខ្លា។​
ប្រភពពីមន្ត្រីនៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជាTC ឲ្យដឹងថាបច្ចុប្បន្ន លោក សុខ ពុទ្ធីវុធបានលើកបន្តុបបក្ខពួក គាត់អោយ កឹបកេ ងថវិកា ចំណូលចំណាយ ផ្ដល់អំណាចពេ ញដៃឲ្យមិត្តភក្ត័ជាបក្ខពួក ក្នុង ការលើកផែនការហិរញ្ញវត្ថុ និងរាល់ការ ចំណាយ សម្រាប់អង្គភាពសុទ្ធតែបំប៉ោង ដើម្បីកេងប្រវ័ញ្ចន៏ថវិការ ដ្ឋយកចែកគ្នាធ្វើមានធ្វើបានទ្វេ ដងបើប្រៀបធៀបកា លពីមុនពេលដែលគាត់កែទម្រង់TCសុីអោយជ្រៅ។
មន្ត្រីបន្តថាលោក ញឹក  កោសល្យវិទ្យាដែលបានដក ចេញព្រោះរឿងពុករលួយពីអាណត្តិមុន​រួមនឹងមន្ត្រីពនេចររសាត់ ដូចចក ប្រហែល៦នាក់ត្រូវលើកបន្ត្តុបជាថ្មីជា ជំនួយការផ្ទាល់លោកសុខ ពុទ្ធីវុធនិខ្លះជា ប្រធាននាយកដ្ឋាន។​ពួកគេអាចធ្វើអ្វីៗស្រេចតែអំពើចិត្ត មិនមាននរណាម្នាក់ក្នុងចំ ណោមពួកគេអោនក្បាលនៅចំ ពោះមុខលោកអគ្គនាយកសន វីឡើយពោលគឺពួក គេចាត់ទុកលោកសន វីគ្រាន់តែជា​និមិត្តរូបឬឡូហ្គោប្រធានប៉ុណ្ណោះមិនបាច់គោរពក៏អត់បញ្ហាដែរ។​ ហើយថវិកា ចំណូលចូលជាតិនីTCពេលនេះល្បីថាត្រូវបានពួកពុករលួយថ្មីថ្មោងកេង ប្រវញ្ចន៏កាន់តែច្រើនឥតគណ នាដោ​យគ្មាន ការត្រួតពិ និត្យពីអគ្គនាយកTCទ​ឲ្យបានត្រឹមត្រូវឬពីសវនកម្មផ្ទៃក្នុង សវនកម្មជាតិ ឬសវនកម្មក្រសួងហិរញ្ញវត្ថុ ដោយត​ម្លាភាពទេ ហើយបើទោះជាមានស្ថាបន័អធិការកិច្ចចុះទៅត្រួតពិនិត្យម្តងម្កាល ក៏គ្រាន់តែម៉ាៗយកតែស៊ង ប៉ុណ្ណោះ គ្មាន ការតាមដាន ពីសំណាក់ប្រធានស្ថាបន័ឬពីថ្នាក់ដឹកនាំក្រសួងនោះទេព្រោះថា លោកសន វី ដែលជាអគ្គនាយក TCត្រូវគរ ធីបចោលក្លាយ ជាអគ្គនាយកទីងមោងទៅហើយការងារក្តោបក្តាប់តាមបែបបក្ខពួក។
ពួកមន្ត្រីបន្តថា  កាលជំនាន់លោក ប្រាក់ សុខុន នៅធ្វើជារដ្ឋមន្ត្រីក្រសួងនេះទូ រគមនាគមន៍កម្ពុជាTCមាន របៀបរៀបរយមា នតម្លាភា ពណាស់ គ្មានមន្ត្រីណាហ៊ានអា ងអំណាចត្រកូលខ្លួន មកប្រព្រឹត្តអំពើពុករលួយដូចសព្វថ្ងៃនេះឡើយ។ ឥឡូវបញ្ហានេះពុក រលួយក្លាយជាជម្ងឺឧត្បាតចង្រៃធំមួយ បើមិនប្រញ៉ាប់ព្យាបាលទេប្រាកដ នឹងក្លាយជាដំបៅមហារីកនៅTC។​
អាណត្តិទី៦នេះដែល សម្តេចតេជោបានស្បថ នៅមុខស្តេចចំកណ្តាលវាំ ងថាលោកនឹងកំចាត់អំ ពើរពុករលួយអោយបាន ជោគជ័យ។​ពេលនេះមន្ត្រី ភាគច្រើននៅTCពួកគេរង់ចាំមើលថា ចំពោះមុខអំពើពុករលួយនៅ TCពេលនេះតើសម្តេចតេជោ មានចំណាត់ការយ៉ាងម៉េច ?​បើល្បីថាកូនប្រសារសម្តេចជាមេក្លោងកែទម្រង់សុីអោយជ្រៅដូច្នេះ? ។​ ពួកមន្ត្រីបន្តថានេះបានហៅ ថាពុករលួយមហាលោតផ្លោះ មែនគឺពុករលួយគ្មានអាណាហ៊ា នក្អកសូម្បីសម្តេចបែបមិនហ៊ាន ក្អកដែរស្តោះលើមេឃធ្លាក់លើដើមទ្រូងបែបនេះ។​
អំពើរពុករលួយគ្មានព៌ណ គ្មានក្លឹន  គ្មានរូប គ្មានផ្សែង តែគេអាចរកវាឃើញដោយប្រើប្រាស់ជំនាញខាងស្រាវជ្រាវ មានដូចជា ត្រួត ពិ និត្យក្រដាសស្នា ម បញ្ជីគណនេយ្យ គណនេយ្យធនាគាររបស់បុគ្គលដែលល្បីថាពុករលួយ ឬបុគ្គលជាប់ស ង្សយ័ថា ពុករ លួយ ដូចជាបុគ្កលខាងលើ ។​តែស្ថាបន័ជំនាញរឿងនេះគឺអង្គភាពប្រឆាំងនឹងអំពើពុករលួយដែលមានឱម យិនទៀ​ងជា​ប្រធា​នតែល្បីថាមិនហ៊ានក្អកទៅហើយតើសង្ឃឹមអី? ។​បឋម

Leave a Reply

Your email address will not be published. Required fields are marked *