ក្រុមមន្ត្រី​ប្រចាំស្ថានី​យ៍ជញ្ជីងថ្លឹងរ​ថយន្តផ្លូវជា​តិលេខ៧ស្រុក​ស្នួលឃុបឃិត​ជាប្រព័ន្ធលោ​ក​ សេង ឈួន​ មេជញ្ជីង​ថ្លឹងរថយន្តទូទាំង​ប្រទេសរ​ក្សាភាពស្ងៀម​ស្ងាត់

By | December 19, 2019

​ប្រភពពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ដំឡូង​មី​ទៅ​ស្រុក​យួន​បាន​ឲ្យ​ដឹងថា សម្រាប់​រថយន្ត​ធុន​ធំ​ដឹក​ដំឡូង​មី​១​គ្រឿង​ត្រូវ​បង់លុយ​ឲ្យ​លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ចំនួន​១៥​ម៉ឺន​រៀល​ជា​ថ្នូរ​មិនបាច់​ចូល​ថ្លឹង​។ ទន្ទឹមនឹងនេះ​គ្រប់​រថយន្ត​ដឹកទំនិញ ដឹក​កសិផល ទោះបី​មិន​ផ្ទុក​លើស​ទម្ងន់​ក៏ដោយ ក៏​លោក អ៊ុយ ហឿន និង​បក្ខពួក​តម្រូវ​ឲ្យ​បង់លុយ​ក្នុង​១​ជើង​២​ម៉ឺន​រៀល​ផងដែរ សម្រាប់​ថ្លៃ​បាយទឹក​របស់​ពួកគេ​។ បើតាម​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា សម្រាប់​រថយន្ត​ដឹកទំនិញ​របស់​ក្រុមហ៊ុន​មួយចំនួន​មិនបាច់​ចូល​ថ្លឹង​ឡើយ គឺ​គេ​រាប់​ក្បាល​រថយន្ត​យកលុយ​ក្នុង​១​គ្រឿង​៤​ម៉ឺន​រៀល ក៏​អាច​បន្តដំណើរ​ទៅមុខ​យ៉ាង​រលូន​ដោយ​មិន​ខ្វល់​ពី​រឿង​ផ្លូវ​ខូច​អ្វី​នោះទេ​។

 ​ប្រភពព័ត៌មាន​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា លោក សាំង ប៊ុន​ថេ​ន ប្រធាន​មន្ទី​រា​ធា​រណការ​ខេត្តក្រចេះ ឃុបឃិត​ឲ្យ​លោក អ៊ុន ហឿន ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។ ចំណែក​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក សាំង ប៊ុន​ថេ​ន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ និង​លោក អ៊ុន ហឿន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាំង ប៊ុន​ថេ​ន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ព្រមទាំង​បក្ខពួក​ជាបន្ទាន់​។

​បើតាម​ការ​បង្ហើប​ពី​ប្រភព​ស្និទ្ធ​នឹង​លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ឃុំ​ស្រែ​ចារ បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ធុន​ធំ​ដឹកទំនិញ ដឹក​កសិផល ឆ្លង​កាត់មុខ​ស្ថានីយ៍​មួយ​នេះ​មិនតិចជាង​១០០​គ្រឿង​ឡើយ​។ ដូច្នេះ​លោក អ៊ុយ ហឿន អាច​ប្រមូល​លុយ​បាន​យ៉ាង​ច្រើស​ន្ធឹ​ក​សន្ធាប់​ក្នុង​មួយថ្ងៃៗ ហើយ​ប្រហែល​មានការ​បែងចែក​ទៅ​លោក សាំង ប៊ុន​ថេ​ន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ព្រមទាំង​មន្ត្រី​ធំៗ​នៅ​ក្រសួង​សាធារណការ​ផងដែរ ទើប​លោក អ៊ុយ ហឿន នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​។ ក្នុងនោះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ កំពុង​សម្ងំ​ស្ងាត់ឈឹង​ហើយ​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ដេកលក់​ធ្វើ​មិនដឹងមិនឮ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ឡើយ​។ មានការ​រិះគន់​ចំៗ​ថា លោក សាំង ប៊ុន​ថេ​ន យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តឧត្ដរមានជ័យ មក​អនុវត្តន៍​ក្នុងតួនាទី​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ។មានត

Leave a Reply

Your email address will not be published. Required fields are marked *