ប្រធា​នសាខាគយ​ខេត្តឧត្តរមា​នជ័យ លោក​ ឈុន សុ​ភមង្គលប​ណ្តោយឲ្យម​ន្ត្រីក្រោមឱវាទពុ​ករលួយស្រេច​តែ​អំពើចិត្តមិន​ញញើតអ​ង្អភា​ពប្រឆាំងអំពើ​ពុករលួ​យ

By | May 10, 2020

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅ ច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង  ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា  ការដែលលោក កែវ សា រ៉ា ត់ ប្រធានការិយាល័យគយច្រកទ្វារ អន្តរជាតិជាំ ហ៊ានឃុបឃិតបើក ដៃឲ្យឈ្មួញធំៗ នាំចូល ទំនិញ គេចព ន្ធទំនិ ញបង់ ពន្ធ មិនគ្រប់ និងទំនិញខុសច្បាប់តាមអំពើចិត្តគឺដោយសារមានកា រឃុបឃិតបើកដៃពីសំណាក់លោក ឈុន  សុភមង្គល ប្រធា  ន សា ខាគយខេត្តឧត្តរមានជ័យ។  ប្រសិនបើគ្មានការឃុបឃិតបើកដៃពីលោក  ឈុន សុភមង្គល ប្រធានសា ខាគយខេ ត្តឧត្តរ មានជ័យ ទេនោះគឺលោក កែវ សារ៉ាត់ មេគយច្រកទ្វារអន្តរជាតិជាំ  មិនហ៊ានធ្វើអ្វីៗ​តាមអំពើចិត្តរបស់ខ្លួនឡើយ។  ប៉ុន្តែលោក គុញ  ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បែរជាបណ្តោយឲ្យលោក ឈុន សុភមង្គល ប្រធាន សា ខាគយខេ ត្តឧត្តរមានជ័យ  និងមន្ត្រីក្រោមឱវាទ សាងភាពល្បីល្បាញ ខាងពុករលួយស្រេចតែអំពើចិត្ត។

ប្រភពពីមន្ត្រីគយនៅក្នុងខេត្តឧត្តរមានជ័យ មួយចំនួនបានឲ្យដឹងថា លោក ឈុន សុភមង្គល កំពុងយក ជំនាញខា ងពុករលួ  យកាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្តរមានជ័យ មកអនុវត្តន៍នៅក្នុងតួនាទីជាប្រធានសាខាគយខេត្តឧត្តរមានជ័យ​ យ៉ាង សុខស្រួល។​ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ហ៊ាន សាង ភាពល្បីល្បាញខាងពុករលួយយ៉ាងពេញបន្ទុកគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរ ដ្ឋាករកម្ពុជាក៏ដូចជានៅក្នុងក្រសួងហិរញ្ញវត្ថុ ផងដែរ។ ដូច្នេះហើយទើបលោក ឈុន សុភមង្គល ប្រធាន សាខាគយ ខេត្ត ឧត្តរមា នជ័យ បណ្តោយឲ្យមេគយនៅច្រកអូរស្មាច់ មេគយនៅច្រកជាំ និងមេគយ នៅច្រក ជប់គគីរធ្វើ អ្វីៗតាមអំ ពើលចិត្ត។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក៏បានឲ្យដឹងដែរថា លោក វ៉ាន់ ក្តេ​ ប្រធានការិយាល័យគយច្រកអូរស្មាច់ កំពុងប្រព្រឹត្តអំពើពុករលួយតាមច្រករូបភាព ព្រោះមានការឃុបឃិតបើកដៃពីលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ។ ជាងនេះទៅទៀតលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ក៏កំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដែរ ព្រោះមានការ សម្រប់សម្រួ លសព្វបែប យ៉ាងពីសំណា ក់លោក ឈុ ន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រ សួងសេដ្ឋកិ ច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ​ ព្រោះរឿងអាស្រូវពុករលួយពេញបន្ទុករបស់លោក ឈុន សុភមង្គល  ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងបក្ខពួកត្រូវបានលាតត្រដាង។បឋម

Leave a Reply

Your email address will not be published. Required fields are marked *