មន្ត្រីរដ្ឋ​បាល​ព្រៃឈើក្នុ​ងស្រុក​សណ្តាន់ឃុ​បឃិតឲ្យឈ្មួ​ញដឹកជញ្ជូន​ឈើខុស​ច្បាប់

By | October 31, 2020

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិង សកម្មជនព្រៃឈើក្នុងខេត្តកំពង់ធំ  បានឲ្យដឹងថា​ គ្រប់សកម្មភាពដឹក ជញ្ជូនឈើ ចេញពីស្រុកសណ្តាន់ គឺមិនរំលងពីភ្នែកលោក  មាម ស៊ីតូ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់  នោះឡើយ។  ប៉ុន្តែលោក មាម ស៊ីតូ នាយសង្កាត់រដ្ឋបាលព្រៃ ឈើសណ្តាន់ មិនដែលចាត់វិធានការបង្ក្រាបក្រុ មឈ្មួញទាំងនោះ ទេហើយឃុប ឃិត ឲ្យឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ងសុខស្រួលដើម្បី ជាថ្នូរនឹងផលប្រយោជន៍។ បញ្ហានេះជារឿង ដែលលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ គួរពិនិត្យឡើងវិញ ជាបន្ទាន់ ព្រោះបទ ល្មើសព្រៃឈើក្នុងស្រុកសណ្តាន់  មានការកើនឡើងយ៉ាងគំហុក​ខ្លាំង ក្លាជាងមុនទៅទៀត។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកសណ្តាន់ បានឲ្យដឹងថា បច្ចុប្បន្ននេះឈ្មួញច្រើននាក់នៅ តែធ្វើសកម្មភាពដឹកជញ្ជូន ឈើចេញពីតំបន់ព្រៃឡង់នៅឃុំងន ឃុំមានរិទ្ធ  ឃុំដងកាំបិត និងឃុំសុខចិត្ត យ៉ាងពេញបន្ទុក។  ប្រភពបានឲ្យដឹងទៀតថា លោក  មាម ស៊ីតូ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ជាអ្នកបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញពីស្រុកសណ្តាន់ យ៉ាងរលូន ដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មាន ញញើតអ្វីទាំងអស់។  ចំណែកលោក ប៊ុន សុធី នាយខណ្ឌ រដ្ឋបាល ព្រៃឈើខេត្តកំពង់ធំ  តែងបណ្តោយឲ្យលោក មាម ស៊ីតូ  នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ និងលោក សៅ វណ្ណី​ នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ធ្វើអ្វីៗតាមអំពើចិត្ត។

ប្រភពស្និទ្ធនឹងលោក  មាម ស៊ីតូ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់​  បានឲ្យដឹងថា បើគ្មានការបើកដៃពី សំណាក់លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ទេនោះគឺលោក មាម ស៊ីតូ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ​។ ទន្ទឹមនឹងនេះទាល់តែមានការឃុបឃិតពីសំណាក់លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ផងដែរទើបលោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ហ៊ានបើកដៃឲ្យលោក មាម ស៊ីតូ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគឃ្លើន។ ​ប្រការនេះហើយដែលឈ្មួ ញអាចដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃឡង់ ស្រុកសណ្តាន់ យ៉ាងរលូនព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ គិតតែពីរឿងប្រមូលលុយប៉ុណ្ណោះមានត

Leave a Reply

Your email address will not be published. Required fields are marked *