មេឈ្មួញ​ជើងខ្លាំង​ឈ្មោះ ​តុប វីដា ជាឧ​ត្តមសេនីយ៍​យោធាល្បីខាង​បំផ្លាញព្រៃឈើ​ខេត្តម​ណ្ឌលគិរីគេ​ចផុតពីសំ​ណាញ់ច្បា​ប់ដ​ដែ​ល

By | July 13, 2019

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ តុ​ប វី​ដា បាន​ឲ្យ​ដឹងថា កន្លងមក​ការដែល​មេ​ឈ្មួញ តុ​ប វី​ដា អាចធ្វើ​សកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​អ​ន្ទ្រ​ង និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក គឺ​ដោយសារ​អាង​មាន​មេបញ្ជាការ​យោធា​យោធភូមិភាគ​១ ជា​បង្អែក​រឹងមាំ​របស់ខ្លួន​។ ដូច្នេះហើយ​ទើប​នៅពេលដែល​សមត្ថកិច្ច​ប​ង្ក្រា​ប​មេ​ឈ្មួញ សឹង សំអុល ព្រមទាំង​បក្ខពួក​ហើយ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី បែរជា​មេ​ឈ្មួញ តុ​ប វី​ដា អាច​គេច​ផុតពី​ការបង្ក្រាប​យ៉ាង​សុខ​ស្រួល​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​លើកឡើងថា គណៈកម្មការ​បង្រ្កាបនិង​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​មិនគួរ​មើលរំលង​មេ​ឈ្មួញ តុ​ប វី​ដា នោះទេ​ព្រោះ​កន្លងមក​ឈ្មួញ​រូបនេះ​ដែល​អាង​ស្បែក​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី យ៉ាង​មហន្តរាយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​

 មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​កត់សម្គាល់ថា ក្នុងខណៈដែល​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​ត្រូវបាន​បង្ក្រាប​កាលពីពេល​ថ្មីៗ​នេះ គឺ​មេ​ឈ្មួញ តុ​ប វី​ដា ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​រលូន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​លើកឡើងថា មេ​ឈ្មួញ តុ​ប វី​ដា (​ឧកញ៉ា តុ​ប វី​ដា​) ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​និង​ជា​មេបញ្ជាការរង​យោធភូមិភាគ​១ ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក មិន​ចាញ់​មេ​ឈ្មួញ សឹង សំអុល នោះទេ​។ ដូច្នេះ​ការបង្ក្រាប​តែ​មេ​ឈ្មួញ សឹង សំអុល ហើយ​មើលរំលង​មេ​ឈ្មួញ តុ​ប វី​ដា គឺ​មានន័យថា​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ពុំមាន​តម្លាភាព​នៅឡើយ ព្រោះ​ឈ្មួញ​មួយចំនួន​នៅតែ​អាច​គេច​ផុតពី​វិធានការ​ច្បាប់​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​លើកឡើងថា កន្លងមក​មេ​ឈ្មួញ តុ​ប វី​ដា ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ក៏ដូចជា​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​រាលដាល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​ឈ្មួញ តុ​ប វី​ដា ប្រើប្រាស់​រថយន្ត​ធុន​ធំ​ប្រភេទ​វ៉េ​អង និង​ប្រភេទ​យី​ឌុប ចេញពី​ស្រុក​កោះ​ញែក មិន​ចាញ់​មេ​ឈ្មួញ សឹង សំអុល នោះទេ​ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​បង្ក្រាប​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​បែរជា​មេ​ឈ្មួញ តុ​ប វី​ដា អាច​គេច​ផុតពី​ការបង្ក្រាប​យ៉ាង​ក្រអឺតក្រទម​។ បើតាម​នាយទាហាន​និង​ពលទាហាន​ក្នុង​យោធភូមិភាគ​១ បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ តុ​ប វី​ដា មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាច​គេច​ផុតពី​ការបង្ក្រាប ហើយ​កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​មួយរយៈ​ទាំង​ភ័យ​ស្លន់ស្លោ​ផងដែរ​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *