លោក​​ អ៊ួន ​សុ​វណ្ណារ៉ា​​មេ​គយច្រ​កត្រ​ពាំង​ផ្លុងប្រើ​គ្រប់វិ​ធីក្នុ​ងការ​ប្រមូល​លុយ​យក​ធ្វើ​មានបា​​ន​ផ្ទាល់​ខ្លួន​ផ្គើន​នឹ​ង​​អនុសា​សន៍​​សម្តេ​ច​ហ៊ុន​​ សែ​​ន​?

By | May 10, 2020

ខេត្តត្បូងឃ្មុំ៖  តាមប្រភពពីមន្ដ្រីក្រោមឱវាទនិង ក្រុមឈ្មួញដែលមិនពេញ ចិត្តនឹងទង្វើរបស់លោក  អ៊ួ​ន  សុវណ្ណារ៉ា ប្រធាន ការិយា ល័យ  គយច្រក ទ្វារអន្តរជាតិត្រពាំងផ្លុងក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បាននាំគ្នា បើ​កកកា​​យជាបន្ដបន្ទាប់ ពីស កម្ម  ភាពបទល្មើសផ្សេង ៗក្នុងអង្គភាពដែលលោកបានប្រើប្រាស់ គ្រប់វិធីក្នុងការប្រមូល លុយពុករលួយគ្រប់រូ បភាព ដូចជា ការ កំណត់ឲ្យ ឈ្មួញបង់ពន្ធចូលរដ្ឋមិនគ្រប់  បន្លំមុខ  ទំនិញពីទំនិញបង់ ពន្ធខ្ពស់មកបង់ពន្ធ  ទាបដើម្បីគៃ បន្លំបំបាត់ចំណូល ពន្ធរដ្ឋនិងអនុញ្ញាតឲ្យមានការនាំ ទំនិញគេចពន្ធចូលជា  ដើម។ គឺលោកអ៊ួនសុវណ្ណារ៉ាកំពុងជិះលែង ដៃយ៉ាងរំភើយដោយសារ តែលោកមានខ្នងបង្អែករឹងមាំនៅក្នុងស្ថាប័ននេះ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា​​ ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ងរួចមក​គឺ​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​ នេះ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមតែ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ។ ហើយ​ឈ្មួញ​ធំៗ​ខ្លះ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​។ លើស​នេះ​ទៅទៀត​លោក អ៊ួ​ន  សុវណ្ណារ៉ា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ​មួយចំនួន​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ផល ប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើនដូចជា​ឈ្មួញ​នាំចូល​គ្រឿង​អេឡិចត្រូនិកឬ​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​បែរជា​គេ​ដាក់​ក្នុង​ឯកសារ​ថា ជា​ក្រដាសអនាម័យ​ឬ​ទំនិញ​ចាប់ហួយ​ទៅវិញ​។ អំពើពុករលួយ​របស់ ​លោក អ៊ួ​ន សុវណ្ណារ៉ា បែបនេះ​បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ងតទៅទៀត​ឡើយ​ហើយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

ប្រភពបន្ដថា រឿង អាស្រូវ​ពុករលួយ​តាមច្រើន​រូបភាព ​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា  ក្នុងការ​ប្រមូល​លុយ​ធ្វើ​មានធ្វើបាន​ផ្ទាល់ខ្លួន​ ត្រូវបាន​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំមួយចំនួន​លើកបើក​កកាយ​ជា​បន្តបន្ទា ប់​ដើម្បី​ឲ្យ​ក្រសួ ង​និង​ស្ថាប័ន​ពាក់ព័ន្ធ ​ចាត់វិធានការ​ទប់ស្កាត់​។  ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មេ​គយ​ក្នុ ង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​មេ​ គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជាមិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក  អ៊ួ​ន សុវណ្ណារ៉ា នៅ ឡើយ​ទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក អ៊ួ​ន សុវណ្ណារ៉ា បានប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​ពេល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ  ទៅទៀត​។​ គួររំលឹកថា​លោក អ៊ួ​ន  សុវណ្ណារ៉ា ត្រូវបានតែងតាំង​ជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង កាលពីថ្ងៃទី​ ២០ ខែមករា ឆ្នាំ​២០១៨​កន្លងទៅនេះ។ ចាប់តាំងពី​ពេលនោះ​មក​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធទំនិញ​ខុសច្បាប់និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្រេច​តែ​អំពើ​ចិត្តហើយ​ថែមទាំង​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​បង់ពន្ធ​តាមរបៀប​ម៉ៅការ​គៃបំបាត់​ចំណូល​ពន្ធ​រដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​។ ទន្ទឹមនឹងនេះ​លោក អ៊ួ​ន សុវណ្ណារ៉ា  និង​បក្ខពួក​មួយចំនួន​បាន​ឃុបឃិតឲ្យ​ឈ្មួញ​បង់លុយ​លើ​តុក្រោម​តុស្រេច​តែ​អំពើ​ចិត្ត​ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់ លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបាន​បើកកកាយជាបន្តបន្ទាប់​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *